Haaland ចំណាយពេលវិស្សមកាលរបស់គេធ្វើរឿងមួយនេះទៅវិញ

0
625

នៅពេលដែលមិនមានការប្រកួតឲ្យក្លិប Borussia Dortmund នោះយើងអាចរកកីឡាករ Erling Haaland ឃើញនៅចំការដំឡូងរបស់គេនៅស្រុកកំណើត ឬក៏ទៅកាប់ដើមឈើជាមួយឪពុករបស់គេ ដោយវាផ្ទុយស្រឡះពីកីឡាករលំដាប់កំពូលភាគច្រើននៅទ្វីបអឺរ៉ុប។

អតីតតារាឆ្នើមរបស់ក្លិប RB Salzberg រូបនេះបានបង្ហោះរូបភាពគេជាមួយនឹងឪពុករបស់គេ២សន្លឹកដោយមួយជិះ លើត្រាក់ទឺ មួយទៀតកាន់រណាអាឈើ នៅលើគណនី Instagram របស់គេផ្ទាល់។ ដោយឡែកថ្មីៗនេះក៏មានវីដេអូលេចធ្លាយថារូបគេត្រូវបានគេដេញចេញពីក្លិបកំសាន្តមួយនៅប្រទេសកំណើតរបស់ខ្លួនផងដែរ។

គួរឲ្យដឹងដែរថា Haaland រកបាន៤៤គ្រាប់នៅក្នុងរដូវកាលនេះ​ដោយ១៦គ្រាប់រកបានពេលផ្លាស់មកលេងឲ្យក្លិប Borussia Dortmund ។