លោក Jose Mourinho អ្នកចាត់ការក្រុម Spurs បានបើកកកាយប្រាប់ Sky Sport ថាកូនក្រុមមុតស្រួចសញ្ជាតិអង់គ្លេស Harry Kane របស់លោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធជាមួយក្រុមបិសាចក្រហម Man Utd នៅយប់នេះ បន្ទាប់ជាពីរបួសសរសៃពួរជង្គង់រួចមក។
“គាត់ហ្វឹកហាត់បានល្អ ខ្ញុំអាចប្រាប់អ្នកថា គ្មានបញ្ហាអ្វីទេ គាត់នឹងលេង។ គាត់អាចលេងបាន៩០នាទី ៨០, ៧០, ៦០? ខ្ញុំមិនដឹងទេ។ មានតែការប្រកួតប៉ុណ្ណោះ ដែលអាចប្រាប់យើងបាន។ តើគាត់ Fit ពេញល្អនៅ? យើងក៏អត់ដឹងដែរ។ គាត់អវត្តមានប្រហែល៦ខែ ដោយមិនបានលេងមួយប្រកួតទាល់តែសោះ។ តែគាត់ហ្វឹកហាត់បានល្អ គាត់ជាកីឡាករអាជីពម្នាក់ គាត់នឹងចាប់ផ្ដើមលេងនៅថ្ងៃស្អែកនេះ”។ អ្នកចាត់ការរហស្សនាម Spescial One បញ្ជាក់។
លោក Mourinho ក៏បានអះអាងកីឡាករ Moussa Sissoko និង Heung-Min Son ក៏នឹងចូលលេងវិញបានដែរ ក្រោយជាពីការវះកាត់ជង្គង់ និងដៃ។
បច្ចុប្បន្ន Tottenham នៅលេខរៀងទី៨ ក្នុងតារាង Premier League ចាញ់ក្រុម United នៅចំណាត់ថ្នាក់លេខ៥ បួនពិន្ទុ៕