Lampard ប្រាប់កូនក្រុមឲ្យប្រយ័ត្នរឿងមួយ បើមិនចង់ឲ្យ Man Utd ធ្វើស៊ីនៅ FA Cup

0
592

ក្លិប Chelsea និងត្រូវប៉ះគ្នាជាមួយ Manchester United នៅយប់ថ្ងៃអាទិត្យនេះ ក្នុងការប្រកួតពានរង្វាន់ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡាករដ្ឋាន Wembley ។ ក្នុងនោះលោកគ្រូបង្វឹក Frank Lampard បានប្រាប់កូនក្រុមរបស់លោកឲ្យប្រុងប្រយ័ត្នខ្ពស់នៅក្នុងតំបន់គ្រោះថ្នាក់ដោយយល់ថាកីឡាកររបស់ Man Utd ពូកែធ្វើឲ្យមានបាល់ប៉េណាល់ទីណាស់។

ជាក់ស្តែងនៅក្នុងរដូវកាលនេះក្លិបរបស់លោក Ole Gunnar Solskjaer រកបានបាល់ប៉េណាល់ទីរហូតដល់ទៅ ១៣ ដងទៅហើយ ដែលនេះជាហេតុធ្វើឲ្យលោក Frank Lampard មានការព្រួយបារម្ភខ្លាំងលើចំណុចនេះ ហើយលោកក៏បានប្រាប់កូនក្រុមផងដែរថា មិនឲ្យលូកជើងទៅដណ្តើមបាល់វែងៗពេកជាមួយកីឡាកររបស់ Man Utd នៅក្នុងតំបន់គ្រោះថ្នាក់របស់ខ្លួនឡើយ។

គួរឲ្យដឹងដែរថា Chelsea និង Man Utd ជួបគ្នាបាន២ដងរួមមកហើយនៅក្នុងពានរង្វាន់ Premier League រដូវកាលនេះ ដោយក្លិបរបស់លោក Solskjaer ជាអ្នកទទួលបានជ័យជម្នះទាំងពីរលើក។ ដោយឡែកនៅយប់ថ្ងៃអាទិត្យខាងមុខ ក្លិបទាំងពីរនឹងត្រូវជួបគ្នាម្តងទៀតដើម្បីរកកៅអី ឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup រដូវកាល២០១៩/២០៕