ខ្សែបម្រើប្រយុទ្ធ Neymar អាចធ្វើបាន៣គ្រាប់តែម្នាក់តែ ជួយប្រេស៊ីលយកឈ្នះប៉េរូមុននេះ ៤-២ ក្នុងវគ្គជម្រុះ World Cup នៅតំបន់ CONMEBOL។
ក្នុងការប្រកួតប៉េរូជាអ្នកបើកឆាករកគ្រាប់បានមុនដោយកីឡាករ Andre Carrillo នៅនាទីទី៦ មុនពេល Neymar តាមស្មើឲ្យប្រេស៊ីលវិញដោយបាល់ប៉េណាល់ទីនាទីទី២៨។ ឈានដល់វគ្គទីពីរកីឡាករ Renato Tapia ស៊ុតឲ្យប៉េរ៉ូនាំមុខសារជាថ្មីនានាទីទី៥៩។
យ៉ាងណាមិញ ប្រេស៊ីលមិនឈរឱបដៃមើលឡើយដោយវាយបករកបាន៣គ្រាប់វិញផ្ទួនៗ។ Neymar បានទាត់បញ្ចូលទី២គ្រាប់បន្ថែមទៀត (ក្នុងនោះមួយគ្រាប់ដោយបាល់ប៉េណាល់ទី) ខណៈមួយគ្រាប់ចុងក្រោយធ្វើបានដោយខ្សែប្រយុទ្ធ Richarlison។ នៅចុងម៉ោងកីឡាកររបស់ប៉េរូ២នាក់ទទួលបានកាតក្រហមគឺកីឡាករ Carlos Caceda និង Carlos Zambrano៕