ប្រធានក្លិប Inter ចេញមុខបញ្ជាក់ច្បាស់ៗថា កីឡាករឆ្នើមម្នាក់នេះ មិនមែនសម្រាប់លក់ទេ

0
711

ប្រធានក្លិប Inter Milan លោក Steven Zhang បាននិយាយថា លោកនឹងមិនយល់ព្រមឲ្យខ្សែប្រយុទ្ធ Lautaro Martinez ផ្លាស់ទៅ Barcelona ជាដាច់ខាត បើសិនជាកីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ មិនបានបង្ហាញអារម្មណ៍ក្នុងការចាកចេញពីកីឡដ្ឋាន Stadio Giueseppe Meazza។

 

ខ្សែប្រយុទ្ធកំពុងលេចធ្លោ Martinez កំពុងតែស្ថិតនៅក្នុងរ៉ាដារបស់ Barcelona ខណៈព័ត៌មានមួយចំនួនក៏បានលិចឭល្ហៀងៗមកថា Manchester City ក៏ជាបេក្ខភាពមួយចង់បានរូបគេផងដែរ។ ប្រភពពីក្នុងតំបន់កាតាឡាន់បានឲ្យដឹងថា Lautaro Martinez ចង់ផ្លាស់មកកាន់កីឡដ្ឋាន Camp Nou ប៉ុន្តែសាមីកីឡារផ្ទាល់នៅមិនទាន់ចេញមុខមកបញ្ជាក់ជាសាធារណៈនៅឡើយ។

Lautaro Martinez  មានតម្លៃនៃការទិញផ្ដាច់កុងត្រាពី Inter Milan គឺចំនួន៩៤លានផោន។ កីឡាករវ័យ២២ឆ្នាំចូលលេងឲ្យក្រុមរបស់លោក Antonio Conte នៅរដូវកាលនេះ បាន៣១ប្រកួត និងរកគ្រាប់បាល់បាន១៦គ្រាប់៕

Inter Milan’s Argentine forward Lautaro Martinez celebrates after scoring a goal during the UEFA Champions League Group F football match between Barcelona and Inter Milan at the Camp Nou stadium in Barcelona, on October 2, 2019. (Photo by LLUIS GENE / AFP)