ក្នុងចំណោម ១១​ ដង Côte d’Ivoire ឈ្នះ​អេ​ហ្ស៊ី​ប តែ ១​ ដង​គត់​

0
696

ខ្សែប្រយុទ្ធ Mohamed Salah ជា​អ្នក​​ស៊ុត​បាល់​ចុងក្រោយ​គេ ខណៈដែល​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប បាន​យកឈ្នះ​ក្រុម​កូត​ឌី​វ័រ ក្នុង​វគ្គ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់ក្ដី ៥-៤ បន្ទាប់ពី​ម៉ោង​ធម្មតា និង​ម៉ោង​បន្ថែម​ពិសេស ១៥ ​នាទី ២ ​ដង ស្មើគ្នា ០-០ សម្រាប់​ការ​​ប្រកួត នៅក្នុង​ក្រុង​ឌូ​អា​ឡា (Douala) កាលពី​ថ្ងៃ​ពុធ ដោយ​លទ្ធផល​នេះ នាំឱ្យ​ក្រុម​ម្ចាស់​ជើងឯក ៧ ​សម័យកាល ឡើងទៅ​វគ្គ ៨ ​ក្រុម​ចុងក្រោយ ក្នុង​ព្រឹត្តិការណ៍ Africa Cup of Nations (AFCON)​។​

​តារា​ឆ្នើម Salah របស់​ក្រុម​ហង្ស​ក្រហម Liverpool ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​របស់ខ្លួន​អត់​ប្លាត ខណៈដែល​ការទា​ត់បាល់​កាត់ក្ដី​នេះ មានតែ​ខ្សែការពារ Eric Bailly របស់​ក្រុម​កូត​ឌី​វ័រ​ម្នាក់​ប៉ុណ្ណោះ ដែល​ទាត់​អត់​សម្រេច ដោយ​ត្រូវ​អ្នកចាំទី​​បម្រុង Mohamed Abougabal រារាំង​បាន ហើយ​ក្រុម​អេ​ហ្ស៊ី​ប ត្រូវ​ឡើងទៅ​ជួប​ក្រុម​ម៉ា​រ៉ុ​ក ក្នុង​វគ្គ ៨ ​ក្រុម នៅ​ក្រុង​យុន​ដេ នា​ថ្ងៃអាទិត្យ​នេះ​។​

AFCON: Egypt advance on penalties against Ivory Coast

​នេះ​គឺជា​ការប្រកួត​វគ្គ ១៦ ​ក្រុម​ចុងក្រោយ​ដ៏​តានតឹង ដែល​សម្រាប់​ការប្រើ​រយៈពេល​ដ៏​យូរ ប្រហាក់ប្រហែល​នឹង​ការ​ប្រយុទ្ធ​គ្នា នៅលើ​ទីលាន​ដ៏​អន់​មួយ នា​កីឡដ្ឋាន Japoma ក្នុង​រដ្ឋធានី​សេដ្ឋកិច្ច​របស់​ប្រទេស​កា​មេ​រូ​ន ហើយ​វា​គួរតែ​ក្រុម​អេ​ហ្ស៊ី​ប នឹង​ទទួលបាន​ផល​ពី​ការបញ្ចប់​ទី​ដ៏​ខ្សោយ​របស់​ពួកគេ​។​

​តែ​យ៉ាងណាក្ដី ក្រុម​អេ​ហ្ស៊ី​ប​របស់លោក Carlos Queiroz ឥឡូវនេះ កំពុងធ្វើដំណើរ​ទៅ​វគ្គ ៨ ​ក្រុម​ហើយ បើទោះបីជា​ស៊ុត​បញ្ចូល​ទីបានតែ ២​ គ្រាប់​ប៉ុណ្ណោះ ក្នុងចំណោម ៤​ ហ្គេមរបស់ខ្លួន ក្នុងការ​ប្រកួតប្រជែង នៅ​ប្រទេស​កា​មេ​រូ​ន មកទល់ពេលនេះ​ក៏ដោយ​។​

AFCON 2021: Egypt, Ivory Coast and Tunisia through | News | Arsenal.com

«​ដោយ​ពិចារណា​លើ​ចំនួន​នៃ​ឱកាស យើង​មាន​អារម្មណ៍​ថា យើង​សម​នឹង​ទទួលបាន​ជ័យជម្នះ​នេះ​។ វា​ជា​ចំណែក​មួយ​នៃ​ក្រុម​។ កីឡាករ និង​គ្រូបង្វឹក​អាជីព មិនអាច​រស់​ដោយ​គ្មាន​សម្ពាធ​ឡើយ​។ វា​គឺជា​ប្រភព​នៃ​កម្លាំង​ជំរុញ​ចិត្ត​»​។ នេះ​ជាការ​លើកឡើង​របស់លោក Queiroz ដែល​បាន​ប្រាប់ថា លោក​កំពុង​មានការ​​រីកចម្រើន ក្រោម​សម្ពាធ​ដ៏​តឹង​​តែង ទោះ​មានការ​រិះគន់​ចំពោះ​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ នៅ​អេ​ហ្ស៊ី​ប​ក៏ដោយ​។​

​ស្របពេល​ជាមួយគ្នានេះដែរ ម្ចាស់​ជើងឯក ២​ សម័យកាល កូត​ឌី​វ័រ ត្រូវបាន​ខ្ទាត​ចេញពី​ការប្រកួតប្រជែង ជាថ្មី​ម្តងទៀត ដោយសារ​ក្រុម​អេ​ហ្ស៊ី​ប ដែល​បាន​មានប្រៀប​ជា​យូរ​មកហើយ ក្នុងការ​ជួបគ្នា​រវាង​ក្រុម​គីឡូ​យក្ស​ប្រចាំ​ទ្វីបអាហ្វ្រិក​ទាំង ​២ នេះ​។ នេះ​គឺជា​ការ​​ប្រឈមមុខ​ជាមួយគ្នា នៅ AFCON លើក​ទី​១១ ហើយ​ក្រុម​កូត​ឌី​វ័រ ដែលមាន​រហស្ស​​នាម​ថា ដំរី ឈ្នះ​តែ​ ១ ​ដង​គត់​។​

Via Star Plus, Ivory Coast vs. Egypt LIVE: 0-0, overtime result live in African Cup of Nations - California18

​សម្រាប់​ក្រុម​អេ​ហ្ស៊ី​ប ក្នុងចំណោម​ជោគជ័យ​ដ៏​ច្រើន​របស់​ពួកគេ​លើ​ក្រុម​កូត​ឌី​វ័រ គឺមាន​ការ​ឈ្នះ​ក្នុង​វគ្គ​ប៉េ​ណា​ល់​ទី កាលពី​ឆ្នាំ ​២០០៦ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ និង​ការ​ឈ្នះ​ច្រើន​គ្រាប់ ក្នុង​វគ្គ ៤ ​ក្រុម​ចុងក្រោយ កាលពី​ឆ្នាំ​ ២០០៨​។​

​បើទោះបីជា​ក្រុម​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​នេះ​ក៏ដោយ ក៏​គ្រូ​​បង្វឹក​របស់​ក្រុម​កូត​ឌី​វ័រ លោក Patrice Beaumelle បាន​ប្រាប់ថា​៖ «​ខ្ញុំ​ពិតជា​មិនអាច​បន្ទោស​កីឡាករ​បានទេ​។ វា​មិនមែន​ថា ពួកគេ​បា្លត​រាល់​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​នោះទេ​។ វា​គ្រាន់តែ​ត្រូវបាន​សម្រេច ដោយ​រឿងរ៉ាវ​លម្អិត​តិចតួច​តែប៉ុណ្ណោះ​»៕