ការវិវឌ្ឍន៍ដែលមិននឹកស្មានដល់ក្នុងការប្រកួតជម្រុះ World Cup 2022 នៅតំបន់អាមេរិកខាងត្បូង

0
626

នៅព្រឹកថ្ងៃទី ២៩ ខែមករា បេក្ខភាពពីរក្រុមដែលប្រជែងគ្នាដណ្តើមសំបុត្រទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup 2022 នៅតំបន់អាមេរិកខាងត្បូង កូឡុំប៊ី និងបូលីវី ទាំងពីរក្រុមបានទទួលបរាជ័យយ៉ាងគួរឱ្យភ្ញាក់ផ្អើល ធ្វើប៉េរូ និងអ៊ុយរូហ្គាយ ទទួលបានកៅអីនៅកាតាយ៉ាងងាយ។

ជាពិសេស កូឡុំប៊ី បន្តធ្លាក់ចុះទម្រង់លេងមិនឈប់ឈរ ពេលប្រកួតចំនួន៦លើក ជាប់ៗគ្នា ដោយរកមិនបានគ្រាប់បាល់សោះ បានចាញ់ ប៉េរូ ០-១ ក្នុងផ្ទះខ្លួនឯង ធ្វើឱ្យឱកាសដណ្តើមយកចំណាត់ថ្នាក់លេខ៤ វិញបានខ្ទេចខ្ទាំ ក៏ដូចជាឱកាសឈ្នះសំបុត្រចូល World Cup 2022 នៅកាតា។

Colombia Vs Perú: Así fue el último partido en Barranquilla | Antena 2

៦ ប្រកួត​ចុង​ក្រោយ​នេះ កូឡុំប៊ី មាន៤ប្រកួតស្មើ និង២ប្រកួតចាញ់ប្រេសុីល ហើយ​ឥឡូវចាញ់ ប៉េរូ ដោយ​ពិន្ទុ 0-1 ធ្លាក់ចុះមកចំណាត់ថ្នាក់ទី៦ នៃតារាងពិន្ទុ ។

ក្រុមប៉េរូបានឆ្លៀតឱកាសដើម្បីទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ ដោយសារការឈ្នះ ៣ លើកជាប់ៗគ្នាថ្មីៗនេះលើក្រុម Bolivia 3-0, Venezuela 2-1 និង Colombia 1-0 ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៤ របស់ក្រុមអ៊ុយរូហ្គាយ។

បច្ចុប្បន្ន អ៊ុយរូហ្គាយ កំពុងឈរនៅលេខរៀងទី ៥ ក្នុងការប្រកួតជម្រុះអន្តរទ្វីប ប៉ុន្តែក្នុង ៣ ប្រកួតដែលនៅសល់ ពួកគេនៅតែមានឱកាសជាច្រើនក្នុងការដណ្តើមតំណែងរបស់ប៉េរូ រួមទាំងការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយគូប្រកួតនេះក្នុងការប្រកួតនៅចុងក្រោយកពីខែមីនា។

Colombia 0-1 Perú: Uno a uno de la Selección Colombia contra Perú: Ospina  no merecía ser el crucificado | MARCA Claro Colombia

ជាមួយនឹងការប្រកួតដែលនៅសល់នៃវគ្គជម្រុះ World Cup 2022 នៅអាមេរិកខាងត្បូងក៏ធ្វើឡើងនៅព្រឹកថ្ងៃទី ២៩ ខែមករា ក្រុមបាតតារាងវេណេហ្ស៊ុយអេឡាមានការភ្ញាក់ផ្អើលនៅពេលដែលពួកគេបានយកឈ្នះបូលីវីក្នុងលទ្ធផល 4-1៕