ក្រុមសេះបង្កង់ Juventus លុតក្រុម Lecce យ៉ាងចាស់ដៃ ទទួលបានបីពិន្ទុបន្ថែមបន្តឈរកំពូលតារាង

0
561

នារាត្រីថ្ងៃសុក្រនេះ ក្រុមម្ចាស់ផ្ទះសេះបង្កង់ Juventus បានស្វាគមន៍ក្រុមភ្ញៀវ Lecce នៅកីឡដ្ឋាន Allianz Stadium ក្នុងជំនួបក្របខ័ណ្ឌ Serie A របស់អុីតាលី។

នៅដើមតង់ទី ១ ការប្រកួតពិតជាស្វិតស្វាញខ្លាំងណាស់ ប៉ុន្តែក្រុមទាំងពីរមិនបានបំប៉ោងសំណាញ់ទីនោះទេ។ នៅនាទីទី ៣១ ក្រុមភ្ញៀវបានបង្កកំហុស នាំឱ្យកីឡាករ Fabio Lucioni ត្រូវបណ្តេញចេញពីការប្រកួត ហើយលទ្ធផលបន្តគ្មានគ្រាប់បាល់រហូតដល់ចប់តង់ទី១។

ហើយនៅនាទី ៥៣ កីឡាករ Paulo Dybala បានបំប៉ោងគ្រាប់បាល់ពីខាងក្រៅប្រអប់ទីយ៉ាងល្អ ដោយបានបញ្ជូនដោយ Ronaldo ។

បន្ទាប់មក Ronaldo បានបង្កើតឱកាសបាល់ពិន័យ ១១ ម៉ែត្រ និងបានស៊ុតចូលគ្រាប់ទី២។

បន្ទាប់មក ក្រោយពីកីឡាករបម្រុង Gonzalo Higuain បានប្តូរចូលភ្លាម គាត់បានជួយក្រុមរកគ្រាប់បាល់ទីបីបន្ថែមទៀត ដោយបញ្ជូនបាល់ដោយកីឡាករ Ronaldo នៅនាទី ៨២។

មិនយូរប៉ុន្មានផង ខ្សែការពារ Matthijs de Ligt បានតែតបាល់បញ្ចូលទីគ្រាប់ទី៤ នៅនាទី ៨៥ នាំឱ្យក្រុមម្ចាស់ផ្ទះលុតក្រុមភ្ញៀវក្នុងលទ្ធផល ៤ ទល់នឹង ០ រហូតដល់ចប់ការប្រកួត៕