Juventus ត្រៀមផ្តល់កាដូធំមួយដល់ Ronaldo នៅក្នុងថ្ងៃកំណើតឈានចូលវ័យ៣៦ឆ្នាំ

0
882

ក្លិបសេះបង្កង់ Juventus បានចុះហត្ថលេខានាំយក កីឡាករឆ្នើម Cristiano Ronaldo មករួមក្រុមនៅក្នុងឆ្នាំ ២០១៨ ជាមួយនឹងកិច្ចសន្យាបួនឆ្នាំ ហើយ នៅពេលនេះកុងត្រារបស់កីឡាករសញ្ជាតិព័រទុយកាល់ខាងលើនឹងអស់សុពលភាពនៅបំណាច់រដូវកាល ២០២១-២០២២។

ជាការពិតណាស់ នៅថ្ងៃនេះ Ronaldo បានឈានចូលវ័យ៣៦ឆ្នាំ ប៉ុន្តែ រូបគេនៅតែបង្ហាញទម្រង់លេងបានល្អដោយក្នុងរដូវកាលគេបានស៊ុតបញ្ចូលទីបាន២២គ្រាប់ និង បញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបួនដង ក្នុងចំណោមការបង្ហាញខ្លួន២៣ប្រកួត ហើយ នេះបង្ហាញថាអាយុគ្រាន់តែជាតួលេខប៉ុណ្ណោះសម្រាប់ Ronaldo។

ចុចទីនេះចូលទៅកាន់វែបសាយ 1X BET

របាយការណ៍ពីសារព័ត៌មាន Tuttosport បានលើកឡើងថា Juventus បានត្រៀមខ្លួនរួមជាស្រេចដើម្បីពិភាក្សាគ្នាជាមួយ Ronaldo ក្នុងការបន្តកុងត្រាថ្មីមួយឆ្នាំទៀតដើម្បីរក្សា Ronaldo នៅទឹកដីអុីតាលីរហូតដល់ពេលរូបគេមានវ័យ៣៨ឆ្នាំ ហើយ ការពិភាក្សានេះនឹងធ្វើឡើងនៅក្នុងពេលឆាប់ៗនេះ។