ចាញ់ Udinese ២-១ ក្រុម Juventus បានខកខានឱកាសលើកពានរង្វាន់ Serie A ឆ្នាំ២០២០ ខណៈពួកគេត្រូវការឈ្នះតែមួយប្រកួតកាលពីយប់មិញទៀតប៉ុណ្ណោះ។
បើទោះបីជាក្រុមសេះបង្កង់ មានការគ្រប់គ្រងបាល់ច្រើនរហូតដល់៦១%ក្ដី ប៉ុន្តែក្រុមកំពូលតារាងអ៊ីតាលី រកបានតែមួយគ្រាប់ប៉ុណ្ណោះលើក្រុមម្ចាស់ផ្ទះ គឺស៊ុតបញ្ចូលទីដោយ de Ligt នៅនាទី៤២។ ចូលតង់ទី២ទើប Udinese វាយបកតាមស្មើនៅនាទី៥២ ដោយ Nestorovski និងរកបាន១គ្រាប់ជ័យជម្នះនៅនាទី (90’+2minutes) ដោយ Fofana។
ដូច្នេះក្រុម Juventus ត្រូវរងចាំការប្រកួតរបស់ពួកគេនៅថ្ងៃអាទិត្យនេះ ជាមួយក្រុម Sampdoria ហើយបើសិនជាឈ្នះពួកគេនឹងលើកពានតែម្ដង។
គួរបញ្ជាក់ថាក្រុមសេះបង្កង់ នៅសល់តែ៣ប្រកួតទៀតប៉ុណ្ណោះ ខណៈបច្ចុប្បន្នពួកគេមាន៨០ពិន្ទុ ក្រោយឆ្លងកាត់៣៥ប្រកួតឈរកំពូលតារាង លើសក្រុមលេខ២ Atalanta ៦ពិន្ទុ៕