Man City, Bayern និង PSG កំពុងចោមរោមចង់បាន Douglas Costaរបស់ Juventus

0
608
Db Torino 22/01/2020 - Coppa Italia / Juventus-Roma / foto Daniele Buffa/Image Sport nella foto: Douglas Costa

យោងតាមការចុះផ្សាយរបស់កាសែត Corriere dello Sport ក្លិប Manchester City, Paris Saint-Germain និង Bayern Munich កំពុងចាប់អារម្មណ៍ទៅលើខ្សែបម្រើស្លាបរបស់ក្រុមសេះបង្កង់ Juventus កីឡាករ Douglas Costa។

ប្រភពខាងលើបានបន្ថែមទៀតថា Juventus ក៏មានគម្រោងបញ្ចេញ ម្ចាស់អាវលេខ១១រូបនេះ នៅរដូវក្ដៅខាងមុខផងដែរ ក្នុងតម្លៃខ្ទង់ ៤០លានអឺរ៉ូ (ឬប្រមាណ ៤៣លានដុល្លារ)។

មួយរយៈចុងក្រាយ ក្លិបមេឃខៀវ Man City ត្រូវបានគេរាយការណ៍មកថា មានការចាប់ចិត្តទៅលើ Costa ដោយគ្រោងផ្ដល់ខ្សែប្រយុទ្ធ Gabriel Jesus ឲ្យ Juventus ដើម្បីដោះដូរយកខ្សែបម្រើស្លាបវ័យ២៩ឆ្នាំថែមទៀតផង។

ខណៈទ្រនំចាស់របស់គេ Bayern Munich ក៏កំពុងតែតាមប្រមាញ់ យកជម្រើសជាតិប្រេស៊ីលត្រឡប់ទៅវិញផងដែរ។

ប៉ុន្តែទោះជាយ៉ាងណា Costa ត្រូវបានគេមើលឃើញថា ទំនងអាចនឹងទៅ​ Man City ច្រើនជាង ដោយសារតែគេ ធ្លាប់ជោគជ័យក្រោមការដឹកនាំរបស់លោក Pep Guardiola កាលនៅ Bayern។ ពោលនៅពេលនោះលោក Pep បានបណ្ដុះ Costa ក្លាយជាខ្សែបម្រើស្លាបដ៏លេចធ្លោមួយរូបក្នុងក្របខណ្ឌ Bundesliga ដោយក្នុងចំណោមការបង្ហាញខ្លួន ២៧ប្រកួត គេបោះបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានរហូតដល់១៤ដងឯណោះ។

គួរឲ្យដឹងដែរថា ក្នុងរដូវកាលនេះ Costa ហាក់ធ្លាកទម្រង់លេងបន្តិច ដោយសារតែរូបគេជួបបញ្ហារបួសញាំញី។ ជាក់ស្ដែងមុនពេលក្លិបផ្អាកសកម្មភាពប្រកួតដោយសារជំងឺកូវីដ ១៩ គេទើបរកគ្រាប់បាល់ឲ្យ Juventus បាន២គ្រាប់ប៉ុណ្ណោះ គិតរាល់ព្រឹត្តិការណ៍ទាំងអស់៕