Kai Havertz រកបានគ្រាប់បាល់ Hat-trick ជាលើកដំបូងក្នុងអាជីពរបស់គាត់

0
643

កីឡាករវ័យក្មេង Kai Havertz បានរកគ្រាប់បាល់ Hat-trick ជាលើកដំបូងនៅក្នុងអាជីពរបស់គាត់នៅពេលដែលគាត់បានជួយអោយ Chelsea បំបាក់ Barnsley ៦-០ ក្នុងការប្រកួត League Cup ជុំទី ៣ ។

Havertz បានផ្លាស់ទៅ Chelsea ពី Bayer Leverkusen ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ ២០២០ ក្នុងតម្លៃ ៧១ លានផោន។ ទទួលបានការរំពឹងទុកច្រើន ប៉ុន្តែគាត់មិនបានបន្សល់ទុកនូវការកត់សម្គាល់ច្រើននៅក្នុងការប្រកួតផ្លូវការពីរដំបូងសម្រាប់ក្រុមតោខៀវនោះទេ។

ទោះយ៉ាងណាតារាវ័យ ២១ ឆ្នាំរូបនេះបានបន្ធូរបន្ថយសម្ពាធមួយចំនួនជាមួយនឹងទមង្រង់លេងដ៏អស្ចារ្យប្រឆាំងនឹង Barnsley ។ ក្រុមតោខៀវ Chelsea បានយកឈ្នះ Barnsley ក្នុងលទ្ធផល ៦-០ ដើម្បីឈ្នះសិទ្ធិចូលរួមក្នុងការប្រកួត League Cup ជុំទី ៤ ។ គ្រូបង្វឹក Frank Lampard បានដាក់ឱ្យ Havertz ចូលប្រកួតផ្ទាល់ ហើយកីឡាករសញ្ជាតិអាល្លឺម៉ង់ ២១ ឆ្នាំរូបនេះ រកបាន ៣ គ្រាប់នៅនាទីទី ២៨ ៥៥ និង ៦៥ ។