La Liga បានត្រៀមខ្លួនចែកផ្លូវជាមួយ Messi

0
743

លោក Javier Tebas ប្រធាន La Liga ជឿជាក់ថាលីកកំពូលរបស់អេស្ប៉ាញនឹងមិនរងផលប៉ះពាល់ទេ ប្រសិនបើ Lionel Messi ឈប់លេងនៅទីនេះ។

ចុចទីនេះចូលទៅកាន់វែបសាយ 1X BET

Goal បានចុះផ្សាយពាក្យលោក Javier Tebas ថា“ ជាការពិតយើងចង់អោយ Messi បន្តលេងនៅក្នុង La Liga ។ ប៉ុន្តែដូចដែលអ្នកបានឃើញស្រាប់ហើយ Cristiano Ronaldo និង Neymar ក៏បានចាកចេញទៅហើយ យើងមិនឃើញមានភាពខុសប្លែកអ្វីឡើយ។ យើងបានត្រៀមខ្លូនចែកផ្លូវជាមួយ Messi ហើយ” ។

លើសពីនេះលោក Tebas បានចែករំលែកបន្ថែមទៀតអំពីជំរុំថ្មីរបស់ Messi ក្នុងករណីដែលកំពូលតារាអាហ្សង់ទីនលែងពាក់ Barca ទៀត។

គាត់បាននិយាយថា“ វាហាក់ដូចជាមានក្លឹបតែមួយគត់ដែលចង់ជ្រើសរើស Messi នៅ Premier League គឺ Man City ។ ខ្ញុំមិនមែនជាមនុស្សតែម្នាក់គត់ដែលនិយាយបែបនេះទេ។ ស្ថានភាពហិរញ្ញវត្ថុរបស់ Man City មិនត្រូវបានប៉ះពាល់ដោយការជំងឺ Covid-19 នោះទេ។ ឬអ្វីក៏ដោយពីព្រោះពួកគេមានមូលនិធិច្រើនណាស់។ ខ្ញុំបានរិះគន់ពួកគេចំពោះការទិញហួសហេតុនិងច្រើនដងពេក” ។

ប្រធាន La Liga ក៏បានបន្ថែមអំពីលោក Josep Bartomeu ដែលបានលាលែងពីតំណែងជាប្រធាន Barca កាលពីខែតុលា។ លោក Tebas បាននិយាយថាលោក Bartomeu មិនមែនជាបុព្វហេតុនៃបំណុល ៨០០ លានអឺរ៉ូរបស់ក្រុម Camp Nou នោះទេ។

Barca មិនអាចក្ស័យធនបានទេ។ ពួកគេមានបំណុលច្រើន ប៉ុន្តែអាចសងបានពេញលេញ។ ជំងឺ Covid-19 បានប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពួកគេ។ វាមិនមែនជាកំហុសរបស់អ្នកគ្រប់គ្រងនោះទេ។ ខ្ញុំសោកស្តាយចំពោះ Bartomeu ។ នេះបើតាមសម្តីរបស់លោក Tebas ។

បន្ទាប់ពីបរាជ័យ ២-៨ លើក្រុម Bayern Munich ក្នុងពានរង្វាន់ Champions League Messi បានសម្តែងការខកចិត្ត និងបានសុំចែកផ្លូវជាមួយ Barca ទោះយ៉ាងណាក៏ដោយគាត់នៅតែបន្តលេងឱ្យក្រុម Catalonia ។ ទោះយ៉ាងណាទំនាក់ទំនងរវាង Messi និងលោក Bartomeu នៅតែមិនអាចប្រសើរឡើងបាន៕

ចុះឈ្មោះ 1X BET ឥឡូវនេះ