ប្រធាន La Liga: ខ្ញុំចូលចិត្តមើល Messi លេងនៅអេស្ប៉ាញ ហើយគាត់ក៏ជាម៉ាស៊ីនរកលុយដ៏ច្រើនបំផុតផងដែរ

0
797

លោក Javier Tebas ធូរទ្រូងនៅពេលដែលកីឡាករឆ្នើម Lionel Messi មិនបានចាកចេញពី Barcelona អំឡុងពេលទីផ្សារដោះដូរកីឡាករនាពេលកន្លងមកនេះ។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ ៣៣ឆ្នាំរូបនេះបានព្យាយាមរកវិធីចាកចេញពីទឹកដី Camp Nou ដែលជាទីកន្លែង គាត់ចំណាយពេលស្ទើរតែពេញមួយជីវិតក្នុងអាជីពនេះ ប៉ុន្តែប្រធានក្រុម Barcelona មិនអាចរកផ្លូវចេញបានទេ ហើយនៅតែបន្តរួមរស់ជាមួយ Barcelona បន្តទៀតដែលនេះជាដំណឹងល្អ សម្រាប់អ្នកនៅ Catalans ខណៈប្រធាន ក្របខណ្ឌ LaLiga Santander កាន់តែរំភើបចិត្តផងដែរ។

អំឡុងពេលទីផ្សារដោះដូរកីឡាករនាពេលកន្លងមកនេះ ក្រុមយក្សចំនួនពីរគឺ Inter Milan និង Manchester City បានបង្ហាញចំណាប់អារម្មណ៍ចង់បានកីឡាករ Lionel Messi យ៉ាងខ្លាំង។

យ៉ាងណាមិញ លោក Tebas ដែលជាប្រធាន LaLiga បាននិយាយប្រាប់ការសែតអ៊ីតាលី La Gazzetta dello Sport ថា៖ “ខ្ញុំចូលចិត្តមើល Messi លេងនៅអេស្ប៉ាញ ហើយគាត់ក៏ជាម៉ាស៊ីនរកលុយដ៏ច្រើនបំផុតផងដែរ។ យើងបានត្រៀមសម្រាប់ការចាកចេញរបស់ Messi និង Cristiano Ronaldo អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីធានាថាមិនមានការប៉ះទង្គិចផ្នែកហិរញ្ញវត្ថុរបស់យើង៕