លីគ​អេស្ប៉ាញ មានជម្រើស​ទុក​រួចមុន​ហើយ ក្រុមលើកពានឆ្នាំ ២០២០?

0
876

ថ្មីៗ​នេះ​ មាន​ដំណឹង​ថា សមាគម​បាល់ទាត់​លីគ​ប្រទេស​អេស្ប៉ាញ (RFEF) បាន​គិត​ទុកមុន​រួច​ហើយជាមួយ​នឹង​លក្ខខណ្ឌធំៗ ២ (យោង​ទៅ​តាម​ពិន្ទុ​ការ​ប្រកួត ២៧ សប្តាហ៍​កន្លង​មក) ប្រសិន​បើ​លីគ​មិន​អាច​បញ្ចប់បាន ដូចខាងក្រោម៖

ទី ១៖ ក្រុមនៅ​តំបន់ Top 4 មាន​ដូចជា (FC Barcelona, Real Madrid, Sevilla និង Real Sociedad) អាច​មាន​សិទ្ធ​លើកពានលីគ (ពានចែកគ្នា) និង​បានកៅអីលេង Champions League ស្វ័យប្រវត្តិ។

ទី ២៖ ក្រុម​អាច​លេង​ពាន​ Europa League មាន​ដូចជា Getafe, Atletico Madrid, Athletic Bilbao (ដែល​ជា​ក្រុម​បេក្ខភាពវគ្គផ្តាច់ព្រ័ត្រពាន Copa del Rey តាម​ឆ្នាំ​កន្លង​មក មិនមែន​ក្រុម top 6 បច្ចុប្បន្ន​នោះ​ទេ)។

បើ​ទោះ​បីជាមាន​​ សេណារ៉ូយូ បែបនេះ​ក៏ពិត​មែន ប៉ុន្តែគ្រប់​យ៉ាង​នៅ​ត្រឹម​ជា​ គម្រោង។ ការ​សម្រេច​ចេញពី UEFA និង​ជំហាន​បន្ទាប់ៗ​ទៀតយ៉ាងណានោះ កំពុង​តែ​រង់​ចាំ​មើល​នៅ​ឡើយ។

រំឭកផងដែរ​ថា លីគអេស្ប៉ាញ បាន ផ្អាកត្រឹម​សប្តាហ៍ទី ៣០ ខណៈ​ដែលក្រុមកំពុង​ឈរ​កំពូល​តារាង​គឺ Barcelona ។ ចំណែក​ស្ថានភាព​ប្រទេសអេស្ប៉ាញ កំពុង​តែ​រង​គ្រោះ​ដោយ​សារ​វីរុស​កូវីដ ១៩ ខ្លាំង​បំផុតលំដាប់ទី ២ បន្ទាំប់​សហរដ្ឋ​អាមេរិក ពោលគឺ មាន​អ្នក​ឆ្ងង ១៨ មុឺន​នាក់ មានអ្នកស្លាប់ឡើងដល់ ១៩ ៣១៥ នាក់ (គិតត្រឹមថ្ងៃទី ១៧ ខែមេសា ២០២០)។

ដូច្នេះ សកម្មភាព​ប្រកួត​បាល់ទាត់ ត្រូវ​បាន​បំភ្លេច​ចោល​ទៅហើយ មិន​ដឹង​អាចចាប់ផ្តើម​ថ្ងៃណា បានឡើងវិញនោះទេ៕