Lampard ថា Kepa គ្មាន​ឱកាស​លេង​នៅ​ប្រកួត​ក្រោយទៀតទេ

0
970

លោក Lampard ​អ្នក​ចាត់ការ​ក្រុម Chelsea ​បាន​អះអាង​ថា​កំហុស​របស់ Kepa Arrizabalaga ​នៅ​យប់មិញ​នេះ ​នឹង​ធ្វើ​ឱ្យ​គេ​គ្មាន​ឱកាស​លេង​នៅ​ប្រកួត​ក្រោយ​នោះ​ទេ។

​Kepa ​ដែល​កំពុង​រង​សម្ពាធ​ស្រាប់​នៅ​ក្រុម Chelsea ​នោះ ​យប់មិញ​ស្រាប់​តែ​មាន​កំហុស​មួយ​ទៀត បោះ​បាល់​ឱ្យ​ទៅ Mane ​ស្វែង​រក​គ្រាប់​បាល់​ទី​២​បាន​សម្រេច​។ ​កំហុស​មួយ​នេះ ​បាន​ធ្វើ​ឱ្យ​លោក Lampard ​អ្នក​ចាត់ការ​ក្រុម Chelsea ​អះអាង​ថា​ជា​កំហុស​ដែល​ធ្វើ​ឱ្យ​ក្រុម​បរាជ័យ​តែ​ម្ដង ​និង​មិន​គួរ​ឱ្យ​កើត​មាន​ឡើង​នោះ​ទេ។

​លោក Lampard ​បាន​អះអាង​បន្ថែម​ទៀត​ថា​៖ “វា​ច្បាស់​ណាស់​ថា​ជា​កំហុស​ដែល​មិន​គួរ​កើត។ Kepa នឹង​បន្ដ​ហ្វឹកហាត់​បន្ថែម​ទៀត គាត់​ត្រូវ​ការ​ការ​គាំទ្រ​ជុំ​វិញ​គាត់ ​គាត់​ជា​កីឡាករ​របស់​យើង”។ ត្បិត​តែ​និយាយ​គាំទ្រ​និង​លើក​ទឹក​ចិត្ត​បែប​នេះ​ក្ដី ​តែ​អ្នក​ចាត់ការ​រូប​នេះ ​ក៏​បញ្ជាក់​ច្បាស់​ថា​ប្រកួត​ក្រោយ​ទល់ Barnsley ​នឹង​មិន​មាន​វត្តមាន​របស់ Kepa ​លេង​នោះ​ទេ ​ដោយ​អាច​ជំនួស​ដោយ Willy Caballero ​វិញ៕