Lionel​ Messi មានអារម្មណ៍​បែប​នេះ​ ពេល​ការ​ប្រកួត​ជិត​​ត្រឡប់​មក​វិញ​

0
1724

បច្ចុប្បន្នក្រុម Barcelona ឈរនៅលើកំពូលតារាង La Liga ហើយមិនទាន់ធ្លាក់វគ្គ ១៦ ក្រុមចុងក្រោយនៃ​ក្រប​ខ័ណ្ឌ Champions League នោះទេ ប៉ុន្តែកីឡាកររបស់ពួកគេបានឃ្លាតឆ្ងាយពីការហ្វឹកហាត់អស់រយៈពេល​ជាង​ពីរខែមកហើយ ហើយ Messi ដឹងថាវានឹងមានអារម្មណ៍ប្លែកនៅពេលការប្រកួតចាប់ផ្តើមវិញ។

Messi បានសរសេរនៅលើ Adidas​ blog របស់គាត់ថា៖ “នៅពេលដែលយើងវិលត្រឡប់មកលេងម្តងទៀត វាហាក់បីដូចជាការចាប់ផ្តើមរដូវកាលថ្មីអញ្ចឹង” ។ យើងត្រូវតែមានពេលវេលាខ្លះដើម្បីត្រៀមខ្លួនទុកជាមុន មុនពេលការប្រកួតចាប់ផ្តើម ហើយយើងក៏នឹងអាចជួយមិត្តរួមក្រុមណាដែលរងរបួសឱ្យជាសះស្បើយផងដែរ។ តាមបច្ចេកទេស ការប្រកួតនេះ វាជាការបន្តរដូវកាលដដែលទេ ប៉ុន្តែខ្ញុំគិតថាក្រុម និងកីឡាករមានអារម្មណ៍​ថា​វាមិនដូចគ្នានោះទេ”។

ជំងឺរាតត្បាត Covid-19 នេះបានជះឥទ្ធិពលដ៏អាក្រក់ដល់ពិភពលោកទាំងមូល ដោយយើងទាំំងអស់គ្នាសុទ្ធតែ​មិននឹងស្មានដល់ ហើយ Messi ផ្ទាល់បានសារភាពថាគាត់ពិតជាភ្ញាក់ផ្អើលណាស់​ ចំពោះរឿងរ៉ាវជាច្រើននាឆ្នាំ ២០២០ នេះ។

លោកបានបន្ថែមថា៖ «ខ្ញុំជឿជាក់ថាគ្មាននរណាម្នាក់អាចគិតទុកមុនទេនូវរឿងបែបនេះ។ ពិតណាស់ មាន​មនុស្ស​ដែលបាននិយាយថាអាចមានរោគរាតត្បាតជាសកលកើតឡើង ប៉ុន្តែការពិតគឺថាខ្ញុំមិននឹកស្មានថាវាពិតជាកើតឡើង​អាក្រក់ថ្នាក់នេះ​នោះទេ»៕