Juventus ប្រាប់ Pogba ឲ្យ​បញ្ចុះ​ប្រាក់​ឈ្នួល​បន្ថែមទៀត​

0
893

តាម​ព័ត៌មាន​ថា ផូ​ល ប៉ុក​បា (Paul Pogba) ត្រូវបាន​ក្រើនរំឭក​ឲ្យ​ទទួលយក​ការ​កាត់​ប្រាក់​ឈ្នួល ច្រើនសន្ធឹក​សន្ធាប់ ប្រសិនបើ​កីឡាករ​រូបនេះ​ចង់​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ពី​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​មកកាន់​ក្លឹប​យក្ស​អ៊ីតាលី Juventus វិញ​។​
​ ​
​កីឡាករ​អន្តរជាតិ​បារាំង​រូបនេះ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ត្រឡប់​ទៅ​ទីក្រុង​ទូ​រិ​ន​វិញ បន្ទាប់ពី​វិលត្រឡប់​មកកាន់​ពហុកីឡាដ្ឋាន Old Trafford បាន​បួន​ឆ្នាំ​។ ប៉ុន្តែ​កីឡាករ​រូបនេះ ប្រហែលជា​ត្រូវ​កាត់បន្ថយ​ប្រាក់​ឈ្នួល​បន្ថែមទៀត​នៃ​ប្រាក់​ឈ្នួល​១១​លាន​ផោន​ក្នុង​មួយឆ្នាំ​ដែល​ត្រូវបាន​បញ្ចុះ​ពី​ទឹកប្រាក់​១៥​លាន​ផោន​នោះ​។​

​សេចក្តី​នៅ​ទំព័រមុខ​របស់​កាសែត​អ៊ីតាលី​នេះ​បាន​ឲ្យ​ដឹងថា ក្រុម​របស់លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) បើក​ចិត្ត​ឲ្យ​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​វិលត្រឡប់ ទៅ​អ៊ីតាលី​វិញ​។​
​ ​
​ប៉ុក​បា បាន​ក្លាយជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​បំផុត​ក្នុង​ពិភពលោក​នៅពេល កីឡាករ​រូបនេះ​វិល​ត្រឡប់មក​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​កាលពី​បួន​ឆ្នាំមុន ប៉ុន្តែ​ខកខាន​មិន បានបង្ហាញ​ទម្រង់​លេង​ដ៏​ល្អ ហើយ​នៅ​ឆ្នាំនេះ កីឡាករ​រូបនេះ​ញាំញី​ដោយសារ​បញ្ហា របួស​ថែមទៀត ៕