ខ្សែ​កាពារ​ល្អ​បំផុត​ Liverpool ​៤ រូប​របួស​អស់​ហើយ​ត្រៀម​លេង​ប៉ះ​ក្រុម​​កំពុង​ឡើង​ជើង Leicester

0
910

ខ្សែការពារ​ឆ្នើម​ Joe Gomez ​លេង​ឲ្យ Liverpool ​បាន​រង​របួស​ជង្គង់ អំឡុង​ពេល​ប្រមូល​ផ្តុំ​ហ្វឹកហាត់​ជាមួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ ​អង់គ្លេស ​ម្សិលមិញ​នេះ​។ គេ​អាច​នឹង​សម្រាក​រយៈពេលយូរខែ ឬអាច​ដល់ចប់រដូវកាលឯណោះ។

​គិត​មក​ទល់​ពេល​នេះ​ ​ក្រុម​ការពារ​តំណែង​ជើងឯក​លីគ Liverpool ​កំពុង​ជួប​វិបត្តិ​កីឡាករ​របួស ​ព្រោះ​តែ ខ្សែការពារ​ឆ្នើម​ ៤ ​រូប​សុទ្ធ​តែ​កំពុង​សម្រាក​ព្យាបាល​នៅ​ឡើយ​ដូច​ជា៖ ​​Virgil van Dijk, Fabinho , Trent Alexander-Arnold និង Joe Gomez ។

ការ​ប្រកួត​លីគ​​សប្ដាហ៍​​​​ ៩ ​ហង្ស​ក្រុម ​ត្រូវ​ស្វាគមន៍​ ​កញ្ជោងខៀវ នៅ​ទឹកដី Anfield ​។ ​បច្ចុប្បន្ន ​Leicester City ​ឈរ​កំពូល​តារាង​មាន ​១៨ ពិន្ទុ​ រី​ឯ Liverpool ​ឈរ​លេខ ៣ មាន​១៧ ពិន្ទុ៕