Lucas Vazquez ព្រមាន Barcelona ចំៗថា Real Madrid ជាអ្នកលើកពាន La Liga

0
576

បើតាមការឲ្យដឹងថារបស់ Lucas Vazquez ក្រុម Real Madrid មិនអស់សង្ឃឹមក្នុងការប្រជែងតំណែងជើងឯកពានរង្វាន់ La Liga រដូវកាល ២០១៩-២០២០ នោះទេ បើទោះបីជា ពួកគេកំពុងតែឈរនៅលេខ២ និងតាមពីក្រោយក្រុមកំពូលតារាង Barcelona ចំនួន ២ពិន្ទុ ក៏ដោយ។

ក្រុមអធិរាជស Real Madrid ជឿថា នៅពេលដែលបាល់ទាត់ចាប់ផ្ដើមដំណើរការ ការប្រកួតឡើងវិញ ពួកគេនឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងយកពានរង្វាន់ La Liga ដ្បិតពួកគេខកខានឈ្នះពានលីគកំពូលអេស្ប៉ាញមួយនេះ៣ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ២០១៧។

និយាយនៅក្នុង Movistar ម្ចាស់អាវលេខ១៧របស់ Real Madrid កីឡាករ Lucas Vazquez បានឲ្យដឹងយ៉ាងដូច្នេះថា៖ គ្រប់កីឡាកររបស់ Real Madrid សុទ្ធតែលំដាប់កំពូល។ ពួកយើងធ្វើបានយ៉ាងល្អ កំឡុងពេលធ្វើចត្តាឡីស័ក ដោយហ្វឹកហាត់បានច្រើន ហើយនៅពេលការប្រកួតត្រឡប់មកវិញ ពួកយើងនឹងឈ្នះពាន La Liga។

គួរបញ្ជាក់ដែរថា គិតត្រឹមសប្ដាហ៍ទី២៧ មុនការប្រកួតផ្អាកដោយសារជំងឺកូវីដ១៩ Barcelona ឈរនៅកំពូលតារាងមាន ៥៨ពិន្ទុ ខណៈ Real Madrid ឈរនៅលេខ២ មានចំនួន ៥៦ពិន្ទុ៕