ខ្សែបម្រើបែលហ្ស៊ិក និង Manchster City កីឡាករ Kevin De Bruyne នឹងមិនអាចចូលរួមប្រកួតតទល់នឹងក្លឹប Arsenal នៅក្នុងសប្ដាហ៍នេះឡើយ នេះបើតាមការបញ្ជាក់របស់ លោក Pep Guardiola។
មូលហេតុដែល De Bruyne មិនបានចូលរួមប្រកួតដោយសារតែ គេកំពុងតែមានរបួសសាច់ដុំ ដែលកើតឡើងតាំងពីថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០កន្លងមក ក្នុងប្រកួតជម្រើសជាតិអង់គ្លេសតទល់នឹងជម្រើសជាតិបែលហ្ស៊ិក។
បើតាមការបញ្ជាក់របស់លោក Pep ខ្សែបម្រើបែលហ្ស៊ិកខាងនឹងចំណាយពេលយូរ ដែលមិនអាចបញ្ជាក់បាន ក្នុងការបន្តសម្រាកព្យាបាលរបួសរហូតដល់ជាសះស្បើយ។
Man City នឹងត្រូវតទល់នឹងក្លឹប Arsenal ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ៕