Man Utd និង Chelsea កំពុងប្រជែងតាមទិញយកខ្សែបម្រើការពារ Declan Rice ពីក្លិប West Ham

0
918

ក្លិបបិសាចក្រហម Manchester United ថ្មីៗនេះត្រូវបានគេរាយការណ៍មកថាកំពុងតែចូលប្រជែងជាមួយក្លិបតោខៀវ Chelsea ដើម្បីតាមចរចាទិញយក ខ្សែបម្រើការពារ Declan Rice ពីក្លិប West Ham មករួមក្រុមនៅទីផ្សារដោះដូរកីឡាករខាងមុខនេះ។

យ៉ាងណាមិញ ដើម្បីនាំយកតារាវ័យ២១ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះទៅរួមក្រុម ក្លិបរបស់លោក Solskjær ត្រូវចំណាយមិនក្រោមពីចន្លោះ៧០ទៅ១០០លានផោន (ឬ៨៨ទៅ១២៥លានដុល្លារ) នោះទេ។ ដោយឡែក នៅប៉ុន្មានខែចុងក្រោយនេះមានការលេចឮជាច្រើនថាក្លិប Chelsea បានដាក់គោលដៅធំតាមទិញរូបគេពី West Ham ។ គួរឲ្យដឹងដែរថាកីឡាករ Declan Rice ផ្ទាល់ធ្លាប់ជាយុវជនរបស់តោខៀវ និងជាមិត្តជិតស្និតរបស់កីឡាករ Mason Mount ផងដែរ។ ជាក់ស្តែង Cheslea អាចនឹងសម្រេចចិត្តទិញកីឡាកររូបនេះឲ្យបាន បើសិនជាកីឡាករជួរមុខ N’Golo Kante ត្រូវចាកចេញពីក្លិបនៅរដូវក្ដៅនេះ។

បើទោះបីជាមានកីឡាករល្អៗនៅតំបន់កណ្តាលច្រើន ប៉ុន្តែលោក Solskjær នៅតែចង់បានកីឡាកររូបនេះមករួមក្រុមដោយសារទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍របស់គេ។ ជាមួយគ្នានេះដែរ Declan Rice ក៏ជាកីឡាករម្នាក់ដែលលោក Sir Alex Ferguson តាមសរសើមិនដាច់ពីមាត់លើទេពកោសល្យ និងសមត្ថភាពរបស់គេជាយូរមកហើយដែរ៕