Tottenham និង​ Everton កំពុងតាមប្រម៉ាញ់កីឡាករ Hojbjerg របស់ក្លឹប Southampton

0
818

ក្រុម Tottenham Hotspur និង​ Everton កំពុងតែមានការចាប់អារម្មណ៍ទៅលើកីឡាករមួយរូបដែលកំពុងលេងឲ្យក្លឹប Southampton ដែលមានឈ្មោះថា Pierre-Emile Hojbjerg។

ដើម្បីចង់អូសទាញខ្សែបម្រើសញ្ជាតិដាណឺម៉ាកមួយរូបនេះបាន Tottenham Hotspur គ្រោងនឹងចំណាយលុយទិញកីឡាកររូបនេះបូកបញ្ចូលនឹងការផ្ទេរខ្សែការពារស្តាំរបស់ខ្លួនមួយរូបដែលមានឈ្មោះថា Kyle Walker-Peters ដែលកំពុងតែខ្ចីជើងដោយក្លឹប Southampton ស្រាប់ទៅក្នុងកិច្ចសន្យាទិញកីឡាករ Pierre-Emile Hojbjerg នេះពី Southampton។

យ៉ាងណាមិញ Southampton កំពុងតែមានភាពស្រពេចស្រពិលថាខ្លួនគួរតែចុះកុងត្រាយក Kyle Walker-Peters ឬត្រូវរង់ចាំមើលទម្រង់លេងរបស់កីឡាកររូបនេះមួយរដូវកាលទៀត។ ក្រុម Tottenham Hotspur ចង់បានកីឡាករ Pierre-Emile Hojbjerg នេះយកមកពង្រឹងតំបន់កណ្ដាលរបស់ខ្លួន ប៉ុន្តែក៏កំពុងតែពិចារណាលើតម្លៃខ្លួនរបស់កីឡាកររូបនេះផងដែរ​ ដែលមានតម្លៃ ២៥​ លានផោន។

គួរបញ្ជាក់ផងដែរថា Everton ក៏កំពុងគិតដើម្បីចង់កាត់មុខ Spurs ទិញយកកីឡាកររូបនេះផងដែរ ប៉ុន្តែយោងទៅតាមសារព័ត៌មាន Sky Sports នោះ កីឡាកររូបនេះចង់លេងក្រោមការដឹកនាំរបស់គ្រូបង្វឹក Jose Mourinho ច្រើនជាង៕

SOUTHAMPTON, ENGLAND – FEBRUARY 22: Pierre-Emile Hojbjerg of Southampton battles for possession with Trezeguet of Aston Villa during the Premier League match between Southampton FC and Aston Villa at St Mary’s Stadium on February 22, 2020 in Southampton, United Kingdom. (Photo by Charlie Crowhurst/Getty Images)