ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ អាចជាកិច្ចសន្យាដំបូងរបស់ Man United នៅរដូវក្តៅឆ្នាំ ២០២០ ។
យោងតាមលោក Todo Fichajes; Saul Niguez មានកិច្ចសន្យារយៈពេល ៦ ឆ្នាំជាមួយ Atletico ជាមួយតម្លៃប្រាក់ចំនួន ១៥០ លានអឺរ៉ូ។ ទោះយ៉ាងណា Man United ត្រូវការចំណាយត្រឹមតែ ៨០ លានអឺរ៉ូប៉ុណ្ណោះ ដើម្បីជ្រើសរើសខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ។
ការចរចារវាង MU និង Atletico លើ Saul Niguezត្រូវបានបញ្ចប់។ ការប្រកាសជាផ្លូវការនៃកិច្ចព្រមព្រៀងនេះ នឹងត្រូវធ្វើឡើងបន្ទាប់ពីបញ្ចប់រដូវកាល ២០១៩/២០ ។
មុននេះ MU ត្រូវបានគេនិយាយថាបានបោះជំហ៊ានយ៉ាងខ្លាំងក្នុងដំណើរការដោះស្រាយជាមួយ Saul Niguez ផ្ទាល់។ ជាក់ស្តែង MU ផ្តល់ប្រាក់ខែ ២៣០,០០០ អឺរ៉ូ/សប្តាហ៍ សម្រាប់ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ ដែលជិតទ្វេដងនូវអ្វីដែលរូបគេកំពុងទទួលនៅ Atletico (១៣០,០០០ អឺរ៉ូ/សប្តាហ៍) ។
Saul Niguez ត្រូវបានគេចាត់ទុកថាជាអ្នកជំនួសដ៏ល្អឥតខ្ចោះសម្រាប់ Paul Pogba នៅតំបន់បម្រើកណ្តាល ដោយពឹងផ្អែកលើសមត្ថភាពពហុជំនាញ និង ភាពបត់បែនផ្ទាល់ខ្លួនល្អប្រសើរ។ ក្នុងអាជីពរបស់គាត់ គាត់រកបាន ៣៨ គ្រាប់និងមានជំនួយ ១៨ ដង បន្ទាប់ពីបង្ហាញខ្លួនបាន ២៨៦ ប្រកួតសម្រាប់ Atletico ឈ្នះពាន Europa League ២ ដង European Super Cup ១ ដង និង Copa del Rey ។
រដូវកាល ២០១៩/២០២០ នេះ Saul Niguez បានរកគ្រាប់បាល់បាន ៤ គ្រាប់រួមទាំងគ្រាប់បាល់ជ័យជម្នះ ១-០ លើក្រុមហង្សក្រហម Liverpool នៅជុំទី ១ នៃ Champions League ១/៨ ៕