Marcelo បានបដិសេធឱកាសក្លាយជាមិត្តរួមក្រុមរបស់ Ronaldo

0
699

ខ្សែការពារឆ្វេងសញ្ជាតិប្រេស៊ីលរូបនេះ បញ្ជាក់ថាគាត់មិនចង់ចាកចេញពី Real Madrid ទេ។ នេះត្រូវបានគេចាត់ទុកថាដើម្បីបំបាត់នូវពាក្យចចាមអារ៉ាមដែលថា Marcelo នឹងចែកផ្លូវជាមួយកីឡដ្ឋាន Bernabeu ដើម្បីស្វែងរកក្រុម Juventus នៅរដូវកាលក្រោយ។

Marcelo បានចាប់ផ្តើមការសន្ទនាជាមួយ Fabio Cannavaro ថា“ ខ្ញុំមិនចង់ចាកចេញទេ ហើយខ្ញុំក៏មិនគិតថា Real Madrid នឹងលក់ខ្ញុំដែរ” ។

ខ្សែការពារដែលមានសក់ក្រាស់រូបនេះ បានបន្ថែមទៀតថា“ ខ្ញុំលេងបានល្អនៅម៉ាឌ្រីតតាំងពីចូលរួមជាមួយក្លឹប។ ខ្ញុំគិតថាវាពិតជាអស្ចារ្យដែលក្រុមផ្សេងទៀតយកចិត្តទុកដាក់ចំពោះខ្ញុំ ប៉ុន្តែការពិតខ្ញុំមិនដឹងថាពាក្យចចាមអារាមពាក់ព័ន្ធនឹងរឿងថាខ្ញុំទៅ Juventus ចេញពីប្រភពណាមកនោះទេ “។

នៅឯ​កីឡាដ្ឋាន Bernabeu, Cristiano Ronaldo និង Marcelo ធ្លាប់ជា “បងធំ” ។ នៅរដូវក្ដៅឆ្នាំ ២០១៨ CR7 បានចាកចេញម៉ាឌ្រីដ ហើយទៅឈរជើងនៅទួរីន។ ក្រោយមកប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានប្រកាសថា Juventus ចង់ជ្រើសរើស Marcelo ។ ថ្មីៗនេះខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះ ក៏ត្រូវបានគេគិតថាទំនងជានឹងទៅជួបជុំមិត្តចាស់ រ៉ូណាល់ដូនៅឯក្លឹបសេះបង្កង់ Juventus នៅរដូវកាល​ខាងមុខនេះ។

ទោះយ៉ាងណា Marcelo បានបដិសេធរាល់ពាក្យចចាមអារាមទាំងអស់។ គាត់ថែមទាំងនិយាយកំប្លែងទៀតថា “កាលពី ២ ឆ្នាំមុនខ្ញុំបានចុះហត្ថលេខាជាមួយក្រុមសេះបង្កង់ Juventus ប៉ុន្តែហត្ថលេខានោះខ្ញុំចុះនៅលើអាវរបស់ពួកគេ ព្រោះខ្ញុំមិនអាចរស់នៅដោយគ្មាន Cristiano Ronaldo ទេ។ មនុស្សតែងតែចូលចិត្តត្បាញរឿងរ៉ាវជាច្រើន” ។

Marcelo ជិតឈានចូលវ័យ ៣២ឆ្នាំហើយ។ អនាគតរបស់គាត់ត្រូវបានគេគិតថាមិនប្រាកដប្រជានោះទេ ពីព្រោះការការលេងរបស់គាត់កាន់តែយ៉ាប់យ៉ឺន។ នៅឯ Real ខ្សែការពារប្រេស៊ីលលែងកាន់ជំហររបស់គាត់ដែលមិនអាចរំលោភបាន នៅពេលទីតាំងឈរជើងជើងរបស់គាត់ត្រូវបានគំរាមកំហែងដោយមិត្តរួមក្រុមគឺ Ferland Mendy ។ ទោះយ៉ាងណា Marcelo បានបញ្ជាក់ថាគាត់នឹងបន្តនៅជាប់នឹង “Los Blancos” ។

ដូចគ្នានេះផងដែរនៅក្នុងការសន្ទនាជាមួយ Cannavaro, Marcelo បានចែករំលែកអំពី Rodrygo, Vinicius និង Eden Hazard ។ ទាក់ទងនឹងកីឡាករវ័យក្មេងទាំងពីរគឺ Rodrygo និង Vinicius ខ្សែការពារវ័យ ៣១ ឆ្នាំជឿជាក់ថាពួកគេនឹងក្លាយជាកីឡាករឆ្នើមនាពេលអនាគត។

Vinicius មានសមត្ថភាពខ្លាំង ហើយតែងតែដឹងពីរបៀបផ្ទុះនៅលើទីលាន។ អ្នកអាចមើលឃើញថាស្ទីលរបស់ Vinicius គឺដូចជាអ្នកលេងហ្វុតសាលរាល់ពេលដែលគាត់លោតក្នុងល្បឿនលឿន។ Vinicius ធ្វើខ្ញុំនឹកអំពី Robinho ប៉ុន្តែមានល្បឿនលឿនជាង” Marcelo បានចែករំលែក។

ចំណែកឯ Rodrygo វិញ Marcelo មើលឃើញភាពស្ងប់ស្ងាត់ និងភាពវៃឆ្លាតនៅក្នុងចំណោមកីឡាករវ័យក្មេង។ អ្វីដែលខ្សែប្រយុទ្ធប្រេស៊ីលត្រូវការ គឺការអត់ធ្មត់ដើម្បីរង់ចាំឱកាស។ រាល់ថ្ងៃ Marcelo នៅតែជជែកលេងជាមួយជនរួមជាតិពីរនាក់ (Rodrygo, Vinicius) និងណែនាំពួកគេច្រើន។

Hazard នៅតែត្រូវបានកោតសរសើរដោយ Marcelo ។ ខ្សែការពារសញ្ជាតិប្រេស៊ីលជឿជាក់ថាខ្សែបម្រើបែលហ្ស៊ិកនឹងវិលត្រឡប់មកវិញឆាប់ៗនេះ ហើយធ្វើឱ្យមានការផ្លាស់ប្តូរ។ បង្ហាញពីអតីតតារាតោខៀវរូបនេះ ទើបបានជាពីរបួស៕