Kylian Mbappe និង Paul Pogba ប្រហែលជាមិនអាចមកកាន់ក្លឹបអធិរាជស នៅរដូវក្ដៅនេះនោះទេ

0
698

ក្លិបអធិរាជស Real Madrid បានគ្រងជើងឯកលីគកំពូល La Liga របស់ពួកគេកាលពីម្សិលមិញក្រោយខកខានលើកពានមួយនេះអស់រយៈពេល៣រដូវកាលមកហើយនោះ។ ស្របពេលជាមួយគ្នានេះក៏មានពាក្យចរចាមអារ៉ាមជាច្រើនបាននិយាយថាក្លិបមួយនេះកំពុងចង់ទិញតារាឆ្នើមៗ តម្លៃកប់ពពក២នាក់គឺកីឡាករ Kylian Mbappe និង Paul Pogba មករួមក្រុមនៅទីផ្សារដោះដូរកីឡាករខាងមុខនេះ។

ដោយឡែកលោក Florentino Perez​ ដែលជាប្រធានក្លិប Real Madrid បានចេញមកបញ្ជាក់ថាក្លិបរបស់លោកមិនមានទុនគ្រប់គ្រាន់ក្នុងការទិញកីឡាករថ្លៃៗមករួមក្រុមនៅរដូវក្តៅនេះនោះទេ ដោយសារក្លិបកំពុងតែជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។

ស្ថានភាពហិរញ្ញវត្ថុរបស់យើងឥឡូវនេះមិនសូវល្អទេ ហើយវាពិតជាពិបាកណាស់ក្នុងការសុំឲ្យកីឡាកររបស់យើងកាត់ប្រាក់ពលកម្មរបស់ពួកគេ ដើម្បីយកទុនទៅទិញកីឡាករថ្លៃៗបន្ថែមនោះ។ ប៉ុន្តែយើងនឹងនាំយកតារាឆ្នើមៗ ទាំងនោះមករួមក្លិបឲ្យបាន នៅពេលដែលស្ថានភាពបានធូរស្បើយវិញ។ ជាក់ស្តែងដោយសារជំងឺកូវីដ១៩ ក្លិបរបស់យើងបាត់បង់ចំណូលច្រើនណាស់ បូករួមទាំងការលក់សំបុត្រចូលរួមមើលការប្រកួត ដែលវាជាចំណូល២៥ភាគរយរបស់យើងដែរនោះ៕​