អ្នកចាំទីចំណូលថ្មីកីឡាករ Edouard Mendy បានត្រឡប់មកកាន់ Chelsea វិញហើយ បន្ទាប់ពីទទួលរងរបួសភ្លៅខណៈហ្វឹកហាត់ជាមួយជម្រើសជាតិសេណេហ្គាល់។
Mendy វ័យ២៨ឆ្នាំចូលរួមជាមួយតោខៀវក្នុងកុងត្រារយៈពេល៥ឆ្នាំកាលពីខែមុន និងបិទមិនឲ្យគេទាត់ចូលនៅប្រកួតបង្ហាញខ្លួនដំបូងឲ្យ Chelsea ក្នុងពានរង្វាន់ Premier League ទល់នឹង Crystal Palace។
សម្រាប់ពេលនេះគេបានរបួសភ្លៅខាងស្ដាំអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃពុធ។ គេត្រូវបានបញ្ជូនមកទីក្រុងឡុងដ៏ ដើម្បីពិនិត្យព្យាបាល។ ជម្រើសជាតិសេណេហ្គាល់ត្រូវមានភារកិច្ចលេងទល់នឹងម៉ារ៉ុកនៅយប់ថ្ងៃសុក្រនេះ។ Chelsea បានសម្រេចទិញ Edouard Mendy ពីក្លឹបនៅបារាំង Rennes ក្នុងតម្លៃខ្លួន២២លានផោន ដើម្បីជំនួសកន្លែង Kepa Arrizabalaga ដែលធ្លាក់ទម្រង់លេងខ្លាំង៕