Ansu Fati អាយុត្រឹមតែ ១៨ឆ្នាំ តម្លៃ​ខ្លួន​ជិត​ ១០០លាន​ដុល្លារ

0
586

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​ដើម​កំណើត​ហ្គីណេ-បាសូ​កីឡាករ Ansu Fati បាន​ឡើង​តម្លៃ​ខ្លួន​យ៉ាង​សន្ធឹក​ ក្រោយ​លេង​ក្នុង​ឈុត​ធំ​ Barcelona មិន​ទាន់​បាន​ ១ឆ្នាំ​ពេញ​ស្រួលបួល​ផង​។

កីឡាករ​រូប​នេះ​មាន​តម្លៃ​ខ្លួន​ចំនួន ៩៤លាន​ដុល្លារ នេះ​បើ​តាម​ទិន្នន័យ​បច្ចុប្បន្នភាព​ចុង​ក្រោយ (Update) របស់​ទំព័រ​ Transfermarkt។

បើ​តាម​ទិន្នន័យ​គេហទំព័រ​ខាង​លើ​នេះ​ កីឡាករ​រូប​នេះ​ជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​ក្នុង​ចំណោម​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ ហើយ​ជា​កីឡាករ​តម្លៃ​ថ្លៃ​ទី ២នៅ Barcelona (ក្រោម​ Lionel Messi)។

គួរ​បញ្ជាក់​ផង​ដែរ​ថា Fati បាន​បង្ហាញ​ខ្លួន​ដំបូង​នៅ​ឈុត​ធំ Barcelona កាល​ពី​ដើម​រដូវ​កាល ២០១៩/២០ ហើយ​ចាប់​ពី​ពេល​នោះ​មក កីឡាករ​កើត​ឆ្នាំ២០០២​រូប​នេះ លេង​បាន ៣៦ប្រកួត និង​រក​បាន ១១គ្រាប់៕