Messi ចុះហត្ថលេខារនឹង Barca ហូតដល់ឆ្នាំ ២០២៣ ដោយមិនមានការដំឡើងប្រាក់ខែឡើយ

0
691

មេដឹកនាំក្លឹបកាតាឡាន់បានផ្តល់កិច្ចសន្យាថ្មីដល់ Lionel Messi រហូតដល់ឆ្នាំ ២០២៣ ជាមួយប្រាក់ខែ ១,១៥ លានផោនក្នុងមួយសប្តាហ៍។

ប្រភពពី Mundo Deportivo បាននិយាយថា នៅក្នុងកិច្ចសន្យាថ្មីដែល Barca បានស្នើទៅកំពូលតារាអាហ្សង់ទីន ចំពោះប្រាក់ខែនឹងមិនកើនឡើងទេ ដោយសារតែឥទ្ធិពលនៃវិបត្តិផ្នែកហិរញ្ញវត្ថុពី Covid-19 ។

បច្ចុប្បន្នឪពុក និងអ្នកតំណាងរបស់ Messi គឺលោក Jorge កំពុងពិភាក្សាជាមួយប្រធានក្លឹប Barca លោក Josep Maria Bartomeu ។ ជាទូទៅភាគីទាំងពីរបានឯកភាពលើលក្ខខណ្ឌសំខាន់ៗនៃកិច្ចសន្យាថ្មីរហូតដល់ឆ្នាំ ២០២៣ នៅពេលដែល Messi មានអាយុ ៣៦ ឆ្នាំ។

បច្ចុប្បន្ន Lionel Messi នៅតែជាតួអង្គដែលមិនអាចផ្លាស់ប្តូរបាននៅខ្សែវាយប្រហារជួរមុខរបស់ Barca ។ ដូច្នេះថៅកែនៅក្នុងជំរុំ Nou Camp ចង់រក្សាគាត់រហូតដល់គាត់ព្យួរស្បែកជើង។ ព័ត៌មានខាងលើនឹងធ្វើឱ្យក្លឹបមួយចំនួននៅអង់គ្លេសដែលធ្លាប់គិតស្រមៃចង់បាន Messi ដូចជា Manchester City ឬ Man Utd ខកចិត្តព្រោះពួកគេស្ទើរតែអស់ឱកាសក្នុងការទាញយកខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះមកកសាងភាពល្បីល្បាញជូនក្លឹបរបស់ពួកគេ។

យោងតាមសេចក្តីប្រកាសរបស់ Football Leaks ក្នុងឆ្នាំ ២០១៨ ប្រាក់ខែគោលដែល Messi ទទួលបានក្នុងមួយសប្តាហ៍គឺ ១,១៥ លានផោន ដោយមិនរាប់បញ្ចូលប្រាក់ចំនួន ១៧៥.០០០ ផោន / សប្តាហ៍លើកម្មសិទ្ធិរូបថតផ្ទាល់ខ្លួន។

បន្ថែមលើរង្វាន់សមិទ្ធិផលផ្សេងទៀត Lionel Messi រកចំណូលបាន ៨៣,២ លានផោនជារៀងរាល់ឆ្នាំ៕