ឈ្មោះរបស់ Messi ត្រូវបានអ្នកកាតាឡានជ្រើសរើស ដើម្បីដាក់ឈ្មោះឱ្យកូនៗ របស់ពួកគេ

0
665

ឥទ្ធិពលរបស់ Lionel Messi នៅតំបន់ កាតាឡានប្រទេសអេស្ប៉ាញ គឺបានជះនូវឥទ្ធពលយ៉ាងខ្លាំង។ ឥលូវនេះខ្សែប្រយុទ្ធអាហ្សង់ទីនមិនត្រឹមតែជាតារារបស់ក្រុម Barca ប៉ុណ្ណោះទេ ថែមទាំងជាគំរូសម្រាប់កុមារនៅកាតាឡានទៀតផង។ ភស្តុតាងដែលបង្ហាញឲ្យឃើញ គឺថាឪពុកម្តាយជាច្រើនបានជ្រើសរើសយកឈ្មោះជិតស្និទ្ធរបស់ Lionel Messi ដើម្បីដាក់ឈ្មោះឱ្យកូនៗ របស់ពួកគេ។

យោងតាមស្ថិតិពីវិទ្យាស្ថានស្ថិតិកាតាឡានកុមារ ៥០០ នាក់ដែលកើតនៅទីនេះក្នុងឆ្នាំ ២០១៩ មានឈ្មោះថា Leo។ កុមារទាំងនេះមានចំនួន ៨,២២% នៃក្មេងប្រុសទាំងអស់ដែលកើតនៅកាតាឡានកាលពីឆ្នាំមុន។

ចំនួនកុមារដែលដាក់ឈ្មោះតាមឈ្មោះជិតស្និទ្ធរបស់ Messi កំពុងកើនឡើងជារៀងរាល់ឆ្នាំ។ នៅឆ្នាំ ២០១៧ ឈ្មោះ Leo ត្រូវបានជ្រើសរើសនៅលំដាប់ទី ១២ នៅកាតាឡាន ដែលមានក្មេង ៤៤៣ នាក់ស្មើនឹង ៦,៦៦% ។ នៅឆ្នាំ ២០១៨ ឈ្មោះរបស់ Messi បានជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងបញ្ជីឈ្មោះដែលមានប្រជាប្រិយបំផុតសម្រាប់កុមារនៅកាតាឡាន៕