ខ្សែបម្រើ Jack Grealish ព្រួយបារម្ភខ្លាចមិនមានតួនាទីសំខាន់ពេលមកចូលរួមជាមួយបីសាចក្រហម

0
747

កាសែត The Sun បាននាំសម្ដីរបស់ ខ្សែបម្រើរបស់ក្លិប Aston Villa គឺកីឡាករ Jack Grealish ព្រួយបារម្ភ​អំពីតួនាទីរបស់គេ ដែលពិបាកក្នុងការប្រកួតប្រជែងជាមួយកីឡាករផ្សេង​នៅក្នុងក្រុមបីសាចក្រហម ។ Jack Grealish គឺជា​កីឡាករដែល គ្រូបបង្វឹក Solskjaer មានមោទនភាព​ និងចង់នាំយកមក​បន្ថែមចូលក្នុងទម្រង់ក្រុមបីសាចក្រហមសព្វថ្ងៃ។

ខ្សែបម្រើ​រូបនេះ បានមកចូលរួមរស់​ជាមួយ Aston Villa តាំងពីឆ្នាំ​២០១៣​មកម្លេះ។ Aston Villa ក៏បានប្រកាសអំពី​តម្លៃផ្ទេរ​របស់​កីឡាកររូបនេះទៅកាន់បីសាចក្រហមរួចហើយដែរ គឺមានតម្លៃ​រហូត​ដល់ ៨០លានផោន​ឯណោះ។ ក្រៅពីបីសាចក្រហម ក្លិបមេឃខៀវក៏មានបំណងចង់បានខ្សែបម្រើរូបនេះដែរ។ តាមសេចក្ដីសន្និដ្ឋាន​មួយ ថាបីសាចក្រហម​អាចនឹងសម្រេចបាននូវកិច្ចសន្យាទិញយក​ Jack Grealish រហូតដល់ ៦៨%៕