Messi, Dybala, Martinez និងកីឡាករ ២៧នាក់ផ្សេងទៀត ត្រៀមខ្លួនចូលវគ្គជម្រុះ World Cup 2022

0
841

កីឡាករ Lionel Messi ស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករចំនួន ៣០ នាក់ដែលត្រូវបានកោះហៅ ឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនចូលរួមការប្រកួតចំនួន ២ប្រកួតនៃវគ្គជម្រុះ World Cup 2022 នាខែតុលាខាងមុខនេះ។

ក្រុមជម្រើសជាតិអាហ្សង់ទីននឹងជួបអេក្វាឌ័រនៅថ្ងៃទី ៨ ខែតុលាដោយអាហ្សន់ទីនជាអ្នកធ្វើម្ចាស់ផ្ទះ ហើយបន្ទាប់មកធ្វើជាភ្ញៀវទល់នឹងបូលីវី។

កីឡាករទាំងអស់ដែលត្រូវបានកោះហៅដោយគ្រូបង្វឹក Scaloni គឺសុទ្ធតែជាកីឡាករ​ដែលកំពុងលេង​ឲ្យក្លឹបផ្សេងៗនៅ​ក្រៅទឹកដី​អាហ្សន់ទីន។

កីឡាករទាំង ៣០ នាក់ដែលត្រូវបានកោះហៅរួមមាន៖ Emiliano     , Musso, Marchesin, Foyth, Saravia, Pezzella, Balerdi, Otamendi, Nehuen Perez, Kannemann, Tagliafico, Acuna, Medina, Paredes, Guido Rodriguez, De Paul, Palacios, Lo Celso, Dominguez , Messi, Dybala, Ocampos, Nicolas Gonzalez, Mc Allister, Alejandro Gomez, Correa, Alario, Lautaro Martínez, Giovanni Simeone និង Pavon ។