Ronaldo ទទួលបានពានរង្វាន់​អ្នករកបានគ្រាប់បាល់ពិសេស កម្រិតអន្តរជាតិ

0
781

Cristiano Ronaldo ទើបតែទទួលបានពានរង្វាន់អ្នករកបានគ្រាប់បាល់ពិសេសមួយនៅកម្រិតអន្តរជាតិដែលផ្តល់ដោយសហព័ន្ធស្ថិតិ និងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក (IFFHS) ។

សហព័ន្ធស្ថិតិ និងប្រវត្តិកីឡាបាល់ទាត់ពិភពលោក (IFFHS) បានផ្តល់កិត្តិយសដល់កីឡាករ Cristiano Ronaldo ក្នុងនាមជាអ្នករកគ្រាប់បាល់បានល្អបំផុតនៅលើឆាកអន្តរជាតិក្នុងឆ្នាំ ២០១៩។ នេះជាលើកទី ៥ ហើយដែល Ronaldo មានកិត្តិយសទទួលបានពានរង្វាន់ដ៏ថ្លៃថ្នូនេះ។

សមទ្ធផលរបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ បានវ៉ាដាច់ពីមិត្តរួមអាជីពរបស់គាត់នៅពេលដែលកីឡាករផ្សេងទៀតទទួលបានរង្វាន់អតិបរមា 2 ប៉ុណ្ណោះ។ មុននោះរ៉ូណាល់ដូទទួលបានពានរង្វាន់ IFFHS ក្នុងឆ្នាំ ២០១៣, ២០១៤, ២០១៦ និង ២០១៧ ៕