Newcastle អាចទិញ Bale បាន​បើ​សិន​ក្លឹប​ជ្រើស​​គ្រូ​បង្វឹក​ដូច Pochettino ទៅដឹកនាំ

0
668

អតីត​ខ្សែ​ប្រយុទ្ធ​ប៊ុលហ្គារី Dimitar Berbatov បាន​លើកឡើង​ថា ក្លឹប​រហស្សនាម​សារិកា​ព្រៃ អាចចុះ​កុងត្រា​យក Gareth Bale ទៅចូល​រួម​ក្រុម​បាន បើ​សិន​ក្លឹប​​នេះ​ជ្រើស​លោក Pochettino ទៅ​ដឹក​នាំ។

បើ​តាម Berbatov ​លោក Pochettino បាន​សម្រួច​ខ្លួន​ឯង​ក្លាយ​ជា​​គ្រូ​​បង្វឹក​ល្អ​ម្នាក់នៅ​លើ​ពិភពលោក ហើយ​ច្បាស់​ណាស់ ក្លឹប​ Newcastle នឹង​ទិញ​កីឡាករ ហើយ​អតីត​គ្រូ​បង្វឹក Tottenham Hotspur ជា​គ្រូ​ម្នាក់ដែល​តែង​ចង់​​បាន​កីឡាករ​ល្អ​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​ ដើម្បី​សម្រេច​គោលដៅ​របស់​ក្លឹប។

សំណួរ​ថា​តើ Pochettino នឹង​ទៅ Newcastl ទេ? ចំពោះ​សំណួរ​នេះ កត្តា​ធំ​បំផុត​ដែល​អាច​បញ្ចុះបញ្ចូល​លោក​ទៅ St James’ Park ​បាន​គឺ​ក្លឹប​ត្រូវ​ទម្លាក់​លុយ​ឱ្យ​ទិញ​​កីឡាករ។

ក្លឹប​នៅ​ Premier League ត្រូវ​បាន​ព្រះ​អង្គ​ម្ចាស់​ Mohammed bin Salman និង​​ជា​រជ្ជទាយាទ​ (អនាគត​ស្ដេច​គ្រង​រាជ្យ) នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ ទិញ​យក​​ក្នុង​តម្លៃ​៣០០​លាន​ផោន​ស្មើ​ប្រមាណ ៣៧៥​លាន​ដុល្លារ។ គេ​ជឿ​ថា​ម្ចាស់​ថ្មី​នេះនឹង​ផ្ដល់​ប្រាក់​ជា​ច្រើន​ ដើម្បី​ទិញ​កីឡាករ​ល្អៗ​ដូចជា តារា​របស់ Real Madrid សញ្ជាតិ​វេល Bale ជាដើម។

Bale នៅ​ក្រុម​អធិរាជ​ស្ដេច​ស​នៅ​ឡើយ​ទេ​រដូវ​កាល​នេះ ក្រោយ​ខកខាន​ផ្លាស់​ទៅក្លឹប Jiangsu Suning ក្នុង​ Super League របស់​ចិន​មក។ ថ្មី​ៗ​នេះ​មាន​ដំណឹង​ភ្ជាប់​​រូប​គេ​នឹង​ចេញ​ពី Real ទៅ​ក្លឹប​ចាស់ Tottenham  នៅ​រដូវ​កាល​​ក្រោយ។ Bale ចេញ​ពី Tottenham  បាន​ចូល​ Real នៅ​ឆ្នាំ ២០១៣ ក្នុង​តម្លៃ​ខ្លួន ១០៦​លាន​ដុល្លារ​អាមេរិក៕