Newcastle ដាក់គោលដៅយកឲ្យបាន ខ្សែប្រយុទ្ធជួមុខរបស់ PSG

0
558

ក្លិប Newcastle United ត្រូវបានរាយការណ៍មកថា បានដាក់ការចង់បានទៅលើខ្សែប្រយុទ្ធជួរមុខរបស់ Paris Saint-Germain កីឡាករ Edinson Cavani នៅទីផ្សាររដូវក្ដៅខាងមុខ ខណៈអនាគតម្ចាស់ក្លិបថ្មីចង់នាំចូលកីឡាករល្បីៗមួយចំនួនមកពង្រឹងក្រុម។

ឯកសារសម្រាប់ការប្ដូរម្ចាស់ភាគហ៊ុន និងតំណែងប្រធានក្លិប Newcastle United កំពុងតែដំណើរការ ក្រោយមានកិច្ចព្រមព្រៀងមួយរវាងប្រធានក្លិបបច្ចុប្បន្នលោក Mike Ashley និងក្រុមហ៊ុនដៃគូ PCP Capital។

បើតាម ESPN ក្លិបសារិកាព្រៃ Newcastle សង្ឃឹមថា Cavani នឹងអាចក្លាយជាកីឡាករដំបូងគេដែលពួកគេយកបានសម្រេច ត្បិតកិច្ចសន្យារបស់ខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរ៉ាហ្គាយ និងក្លិប PSG នឹងផុតកំណត់នៅខែមិថុនាខាងនេះហើយ។

ក្រៅពីការនាំចូលកីឡាករល្អៗ ក្លិបដែលគ្រោងនឹងវិនិយោគដោយមហាសេដ្ឋីអារ៉ាប់ប៊ីសាអូឌីតមួយនេះ ក៏សម្លឹងមើលម្នាក់ក្នុងចំណោមលោក Max Allegri និងលោក Mauricio Pochettino ឲ្យក្លាយជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេផងដែរ។

គួរឲ្យដឹងដែរថា ក្រោយទៅចូលរួមជាមួយក្លិបយក្សបារាំង កាលពីឆ្នាំ២០១៣ Cavani រកបាន២០០គ្រាប់ ពីការបង្ហាញខ្លួន៣០០ប្រកួត និងបានក្លាយជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេ នៅក្នុងប្រវត្តិសាស្រ្តរបស់ក្លិបថែមទៀតផង៕