Neymar អាចត្រូវហាមឃាត់មិនឱ្យចូលរួមប្រកួតចំនួន ១០ប្រកួត

0
717

គណកម្មាធិការរៀបចំការប្រកួត Ligue 1 នឹងពិនិត្យមើលវីដេអូ ដើម្បីផ្តល់ការពិន័យចុងក្រោយដល់ Neymar និង Alvaro Gonzalez ។

យោងតាមសារព័ត៌មាន Sports អាជ្ញាធរអាជីពបាល់ទាត់បារាំង (LPF) នៅតែបន្តបំបែកសំណុំរឿងការប៉ះទង្គិចគ្នារវាង Neymar និង Gonzalez ។ ខ្សែការពារកណ្តាលរបស់ Marseille ត្រូវបានចោទប្រកាន់ពីការរើសអើងជាតិសាសន៍ប្រឆាំងនឹង Neymar ។ ទន្ទឹមនឹងនេះ Gonzalez ក៏បានចោទប្រកាន់ Neymar ថាបានប្រើកំហុសជេរប្រមាថមកលើរូបគាត់។

យោងតាមសារព័ត៌មាន L’Equipe បានឱ្យដឹងថា Neymar និង Gonzalez អាចនឹងត្រូវព្យួរការប្រកួតចំនួន ១០ ប្រកួតប្រសិនបើរកឃើញថាមានកំហុសពិតមែននោះ។ នៅថ្ងៃទី ១៧ ខែកញ្ញា LPF បានផ្តល់ការពិន័យដំបូងក្នុងការហាមឃាត់ Neymar ចំនួន២ ប្រកួត។ ប្រសិនបើការពិន័យសម្រាប់ Neymar មានដល់ទៅ ១០ ប្រកួតនោះកំពូលតារាឆ្នើមប្រេស៊ីលរូបនេះមិនអាចលេងនៅលីគកំពូលបារាំងរហូតដល់ចុងឆ្នាំ ២០២០ ៕