Neymar យកស្ទាយន៍តាម Messi ប៉ះបាល់ប៉េណាល់ទីឲ្យ Icardi នៅក្នុងការប្រកួតមិត្តភាពយប់មិញ

0
602

យប់មិញនេះជាការប្រកួតលើកទី២របស់ក្លិប Paris Saint-Germain​បន្ទាប់ពីលីគកំពូល Ligue 1 របស់បារាំងត្រូវបានបិទរដូវកាលរបស់ខ្លួនតាំងពីខែមេសាមក។ PSG បានយកឈ្នះក្លិប Waasland-Beveren ដែលលេងនៅលីគលំដាប់ទីរបស់ប៊ែលហ្សិក ក្នុងការប្រកួតកម្តៅសាច់ដុំដោយលទ្ធផលក្រាស់ក្រែល៧ទល់នឹង០។

នៅការប្រកួតតង់ទី១កីឡាកររបស់ក្រុមភ្ញៀវជាអ្នករកគ្រាប់បើកឆាកឲ្យ PSG នាំមុខមុនដោយការកាត់បាល់ពី Mbappe មុនពេល Neymar បន្ថែមគ្រាប់ទី២ដោយបាល់ប៉េណាល់ទី។

ចូលដល់តង់ទី២ Neymar ធ្វើរឿងមួយដែល Messi ធ្លាប់ធ្វើកាលពីរូបគេនៅរួមជាមួយ Barcelona នោះដោយប៉ះបាល់ប៉េណាល់ទីឲ្យកីឡាករ Icardi រកគ្រាប់ទី៣ឲ្យ PSG ។ នៅប៉ុន្មាននាទីទីក្រោយមក Mbappe រកបានមួយគ្រាប់នឹងគេដែរ មុនពេលដែលកីឡាករ Choupo-Moting បន្ថែមបាន២គ្រាប់ទៀត អមជាមួយគ្រាប់ចុងក្រោយរបស់កីឡាករ Loic Mbe Soh ។

គួរឲ្យដឹងដែរថា PSG កំពុងតែត្រៀមប៉ះនឹងក្លិប Atalanta របស់អ៊ីតាលីនៅក្នុងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League នៅខែក្រោយនេះ ក្រោយទម្លាក់ក្លិប Borussia Dortmund នៅវគ្គ១៦ក្រុមនោះ។ ហើយក្លិបមួយនេះក៏ជាបេក្ខភាពមួយដ៏លេចធ្លោ ដែលអាចនឹងក្លាយជាម្ចាស់ជើងឯកពានរង្វាន់ដ៏ធំរបស់ទ្វីបអឺរ៉ុបមួយនេះ៕