Neymar ត្រូវបាន Marseille ប្ដឹងតបវិញពីបទរើសអើងជាតិសាសន៍ លើកីឡាករជប៉ុន Sakai

0
636

Marseille បានបញ្ជាក់ថាពួកគេមានរូបភាពរបស់ Neymar ប្រមាថកីឡាករជប៉ុន Sakai ជាលក្ខណៈប្រកាន់ជាតិសាសន៍ ក្នុងការប្រកួតជាមួយនឹង PSG ។

ការប្រកួត Super Classic របស់បារាំងរវាង PSG និង Marseille បានបញ្ចប់ជាងមួយសប្តាហ៍ហើយ ប៉ុន្តែលទ្ធផលនៅតែបន្តរហូតមកដល់ថ្ងៃនេះដោយសារហេតុផលកីឡាករប៉ះទង្គិចគ្នា ។

បន្ទាប់ពី Neymar បានចោទប្រកាន់ Alvaro Gonzalez របស់ Marseille ពីការរើសអើងជាតិសាសន៍ប្រឆាំងនឹងគាត់ ឥឡូវនេះវាគឺជាវេនរបស់ក្រុម Marseille អះអាងថាពួកគេមានភ័ស្តុតាងដែលខ្សែប្រយុទ្ធប្រេស៊ីល បានហៅ Hiroti Sakai ថា «ពួកចិន» ។

Marseille ទើបតែបានបញ្ជាក់ប្រាប់ AFP ថាពួកគេមានរូបភាពបង្ហាញថា Neymar ប្រមាថលើកីឡាករជប៉ុនតាមរបៀបប្រកាន់ពូជសាសន៍។

អាកប្បកិរិយានេះធ្វើឱ្យ Neymar កាន់តែពិបាក ព្រោះនៅសប្តាហ៍ក្រោយគណៈកម្មាធិការវិន័យវិជ្ជាជីវៈបារាំងនឹងបើកសវនាការលើរឿងក្តីរួមទាំងការជេរប្រមាថ Gonzalez កីឡាការរបស់ PSG ថាជាខ្ទើយ។