Neymar នឹង​មិន​ចេញ​ពី PSG ទេ ដោយសារ​កត្តា​មួយ

0
731

ភ្នាក់ងារ​របស់ Neymar បាន​និយាយ​ឲ្យ​ដឹង​ថា កីឡាករ​របស់​ខ្លួន​នឹង​មិន​ចាកចេញ​ពី​ក្លឹប Paris Saint-GermaiN ឡើយ ដោយ​លើក​ហេតុផល​​វិបត្តិ​កូរ៉ូណា​​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​​ហិរញ្ញវត្ថុ​ក្នុង​បាល់ទាត់។

Neymar បាន​ផ្ទេរ​ចេញ​ពី Barcelona កាល​ពី​ឆ្នាំ​២០១៧ ក្នុង​តម្លៃ​ខ្លួន​កំណត់ត្រា​ពិភពលោក​១៩៨​លាន​ផោន។ នៅ​ទីនោះ​គេ​រក​បាន​៦៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៨០​ប្រកួត ឈ្នះ​ពាន Ligue 1 ៣​រដូវ​កាល​ជាប់គ្នា។

ប៉ុន្តែ​ថ្មី​នេះ​មាន​ដំណឹង​ក្លឹប​ចាស់ Barcelona ចង់​នាំ​​យក​កីឡាករ​វ័យ​២៩​ឆ្នាំ​ទៅ​កាន់ Nou Camp វិញ ដែល​ជា​កន្លែង​គេ​ធ្លាប់​ចាប់​ដៃ​គូ​ប្រយុទ្ធ​ជាមួយ Lionel Messi។ ទាក់ទិន​​រឿង​នេះ​​ភ្នាក់ងារ​របស់ Neymar យល់​ឃើញ​ថា កីឡាករ​ខ្លួន​នឹង​មិន​ចេញ​ទៅ​ណា​ទេ ព្រោះ​តែ​ទីផ្សារ​​បាល់ទាត់​បច្ចុប្បន្ន​កំពុង​ពិបាក។

Neymar បាន​ចំណាយ​ពេល​៤​ឆ្នាំ​នៅ Barcelona រក​បាន​ដល់​១០៥​គ្រាប់​ឯណោះ សម្រាប់​ការ​លេង​១៨៦​ប្រកួត។ ក្នុង​នោះ​ដែរ​គេ​បានជួយ​ក្រុម​ឈ្នះ​ពាន La Liga ២ដង Copa del Reys ៣ដង និង 2015 Champions League ២០១៥៕