ក្លិប PSG សម្លឹងមើល​លទ្ធភាព​ផ្ទេរ​ខ្សែប្រយុទ្ធ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង ក្នុងតម្លៃ​៤៥​លាន​ផោន

0
805

ក្លិប​យក្ស​បារាំង Paris Saint Germain កំពុង​សម្លឹង​រកមើល​លទ្ធភាព​ផ្ទេរ​នៅ​រដូវក្តៅ​នេះ​សម្រាប់ កីឡាករ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang) ខណៈពេល​ពួកគេ​កំពុង ថ្លឹងថ្លែង​ពី​កញ្ចប់​ទឹកប្រាក់​ដើម្បី​នាំយក​ខ្សែប្រយុទ្ធ​ក្លិប​អា​សេណ​ល​( Arsenal) រូបនេះ​។​
​ ​
​អូ​បា​ម៉េ​យ៉ាំង បាន​ក្លាយជា​តារា​ឆ្នើម​នៅ​តំបន់​ប្រយុទ្ធ​សម្រាប់​ក្រុម Arsenal ចាប់តាំងពី​មក​ចូលរួម ជាមួយ​ក្លឹប​នេះ​កាលពី​ឆ្នាំ​២០១៨ ដោយ​រកបាន​៦១​គ្រាប់​ក្នុងការ​បង្ហាញមុខ​៩៧​លើក​។​

​ ​
​ប៉ុន្តែ​ខ្សែប្រយុទ្ធ​រូបនេះ​មិនទាន់​ចង់​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​នេះ​នៅឡើយ​ទេ​ហើយ​អាច​នឹង​ផ្ទេរ ក្នុងតម្លៃ​ធូរ​ថ្លៃ​នៅ​ដំណាច់​រដូវ​កាល​ដោយសារតែ​កីឡាករ​រូបនេះ​នៅសល់​កិច្ចសន្យា​ត្រឹមតែ​មួយឆ្នាំ ទៀត​ប៉ុណ្ណោះ​។​
​ ​
​ស្ថានភាព​របស់​កីឡាករ​រូបនេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ក្លឹប​PSG កាន់តែខ្លាំង​ឡើង ហើយ​ដែល​ក្លឹប​នេះ​ជឿថា ពួកគេ​អាច​ផ្ទេរ​កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ​ក្នុងតម្លៃ​ចន្លោះ​ពី​៣៦​លាន ផោន​ទៅ​៤៥​លាន​ផោន​នៅ​រដូវក្តៅ​។​
​ ​
​ខ្សែប្រយុទ្ធ​រូបនេះ​ទំនងជា​អាទិភាព​មួយ​សម្រាប់​ក្លឹប​ជើងឯក​បារាំង​នេះ ដោយ​ពួកគេ​ចង់​ស្វែង រក​កីឡាករ​ម្នាក់​មក​ជំនួស​តំណែង​កីឡាករ ម៉ា​វ​រ៉ូ អ៊ី​កា​ឌី (Mauro Icardi) ៕