Ole របស់ Man Utd អះអាង​ថា Pogba និង Rashford បានជា​សះស្បើយ​ហើយ

0
750

លោក OLE GUNNAR SOLSKJAER បាន​អះអាង​ថាកីឡាករ​របស់​លោក Paul Pogba និង Marcus Rashford នឹង​អាច​លេង​បាន​វិញ (Fit) ពេល Premier League ចាប់​ផ្ដើម​ជាថ្មី។

Pogba បង្ហាញ​ខ្លួន​បាន​តែ ​៨​ ដង ​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ បន្ទាប់​ពី​វះកាត់​ជើង​រួច ចំណែក Rashford មិនបាន​លេង​ចាប់​តាំង​ពី​ខែ​មករា ក្រោយ​បាក់​ឆ្អឹង​ពីរ​ដង​នៅ​ផ្នែក​​ខ្នង។ យ៉ាងណា​​បើ​តាម​ការ​ឱ្យ​ដឹង​របស់ SunSport កាលពីពេល​ថ្មីៗ​នេះ អ្នក​ទាំង​ពីរ​បាន​ត្រឡប់​មក​ជំរំ​ហ្វឹកហាត់​វិញ ដោយ​គ្មាន​ឡើង​គីឡូ​ឡើយ។

អ្នកចាត់ការ​ក្រុម Ole បាន​ប្រាប់ MUTV ថា ៖”ពួកគេ​ទាំង​ពីរ​មើល​​ទៅ​អេម​ណាស់។ ពួកគេ​បាន​ចូល​ហ្វឹកហាត់​ហើយ​ឥឡូវ​នេះ។ ពួកគេ​បាន​ធ្វើ​អ្វីៗ​ដូច​កីឡាករ​ផ្សេង​ទៀត​ធ្វើ​អ៊ីចឹង​ដែរ។ មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​នៅ​ឡើយ​ទេ​មក​ទល់​ពេល​នេះ (ដូច​ឈើ​រឹង​អ៊ីចឹង) ពេល​ពួកយើង​ចាប់​ផ្ដើម (ហ្វឹកហាត់) វា​ដូច​ពួក​យើង​មាន​ក្រុម​ពេញ​​ជើង​មួយ​អ៊ីចឹងដែរ”។

អ្នកចាត់ការ​​ក្រុម​សញ្ជាតិន័រវេសវ័យ​៤៧​ឆ្នាំ​បន្ត​ថា ពួកគេ​បាន​ចូល​ហាត់​វិញ​ហើយ កីឡាករ​ទាំង​អស់​ពិត​ជា​អស្ចារ្យ ចំណែក​អាកាសធាតុ​ក៏​ល្អដែរ។ ពួកគេ​សង្ឃឹម​​​អាច​ហ្វឹកហាត់​​ដោយ​សុវត្ថិភាព ដើម្បី​អាច​បន្ត​ទៅ​ជំហាន​បន្ទាប់​ទៀត៕