Pirlo បានរៀនប្រើ Ronaldo ប្រកបដោយប្រសិទ្ធភាពតាមរបៀប Zidane

0
604

គ្រូបង្វឹកក្រុមសេះបង្កង់ Juventus លោក Andrea Pirlo កំពុងរៀនតាមរៀមច្បងម្នាក់កឺលោក Zinedine Zidane ដើម្បីអាចប្រើ Cristiano Ronaldo ប្រកបដោយប្រសិទ្ធភាពខ្ពស់។

Andrea Pirlo បានឈ្នះការប្រកួតដំបូងបង្អស់ ពេលដែលលោកបានមកដឹកនាំក្រុម Juventus ដោយមានជំនួយពីកីឡាករ Cristiano Ronaldo ។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់បានរួមចំណែក ១ គ្រាប់ ជួយក្រុមម្ចាស់ផ្ទះយកឈ្នះ Sampdoria ៣-០ នៅថ្ងៃបង្ហាញខ្លួនដំបូងនៅ Serie A ។

ប៉ុន្តែគ្រូបង្វឹក Pirlo ក៏បានសារភាពថាបានប្រើ Ronaldo ដោយប្រយ័ត្នប្រយែងនៅពេលដែលកីឡាកររូបនេះមានអាយុ ៣៥ ឆ្នាំ ដែលក្នុងនោះបានគិតពីការរៀនពីលោក Zidane ក្នុងការប្រើ Ronaldo ឱ្យមានប្រសិទ្ធភាពបំផុត។