Pogba ថារូបគេតែងតែស្រមៃចង់ទៅលេងឲ្យ R. Madrid នៅថ្ងៃណាមួយ

0
598

និយាយក្នុងសន្និសិទ្ធការសែតថ្មីៗនេះកីឡាករ Paul Pogba បានលើកឡើងថា រូបគេតែងតែស្រមៃចង់ទៅលេងឲ្យក្លិប Real Madrid នៅថ្ងៃណាមួយ។ ប៉ុន្តែនៅពេលនេះរូបគេបានដាក់ចិត្តថា នឹងនៅជួយក្លិប Manchester United ឲ្យបានប្រសើរជាងនេះ។

គួរឲ្យដឹងដែរថា Pogba នៅសល់កុងត្រាជាមួយ Man UTD តែពីររដូវកាលទៀតប៉ុណ្ណោះ ប៉ុន្តែមិនទាន់មានកិច្ចពិភាក្សាណាមួយជុំវិញការបន្តកិច្ចសន្យាថ្មីនៅឡើយទេ។ ហើយកន្លងមកនេះមានព័ត៌មានលេចឮជាច្រើនថា Real Madrid ចង់បានកីឡាករវ័យ២៧ឆ្នាំរូបនេះទៅលេងនៅអេស៉្បាញ។

ដោយឡែក នៅពេល​សួរដល់រឿងដែលថា Real Madrid ចង់បានខ្លួនទៅរួមក្រុម Pogba បានឆ្លើយតបថា៖

កីឡាករបាល់ទាត់ភាគច្រើនតែងតែមានក្ដីស្រមៃចង់ទៅលេងឲ្យក្លិបយក្ស Real Madrid នៅថ្ងៃណាមួយ ក្នុងនោះក៏មានខ្ញុំម្នាក់ផងដែរ។ ប៉ុន្តែនៅពេលនេះខ្ញុំនៅជាកីឡាកររបស់ Man UTD ហេតុដូច្នេះខ្ញុំត្រូវតែខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីជួយក្រុមឲ្យប្រសើរឡើង៕