បច្ចុប្បន្ន ក្រុមជម្រើសជាតិព័រទុយហ្គាល់ មាន១៦ពិន្ទុ ដោយតាមពីក្រោយក្រុមកំពូលតារាងនៃពូល A គឺ ក្រុមស៊ែប៊ី ១ពិន្ទុ។ យ៉ាងណាមិញ ព័រទុយហ្គាល់ ទើបតែលេងបានត្រឹម ៦ប្រកួតប៉ុណ្ណោះ ហើយស៊ែប៊ីពេលនេះលេងបានចំនួន ៧ប្រកួតទៅហើយ។ តាមកាលវិភាគ Cristiano Ronaldo និងមិត្តរួមក្រុមនឹងត្រូវប៉ះសាធារណរដ្ឋអៀរឡង់ (ថ្ងៃទី ១២ ខែវិច្ឆិកា) នៅទីក្រុង Dublin មុនពេលប្រកូតកាត់សេចក្ដីជាមួយក្រុមស៊ែប៊ី (ថ្ងៃទី ១៥ ខែវិច្ឆិកា) នៅ Sport Lisboa Benfica (Lisbon)។
ជាមួយនឹងលក្ខណៈនៃការសម្រេចនៃការប្រកួតនេះ គ្រូបង្វឹក Santos បានកោះហៅកីឡាករល្អបំផុតទាំងអស់នៅថ្ងៃនេះដូចជាកីឡាករ João Cancelo, Rúben Dias និង Bernardo Silva របស់ Man City ព្រមទាំង Cristiano Ronaldo, Bruno Fernandes និង Diogo Dalot មកពី Manchester United ជាមួយនឹង Diogo Jota របស់ Liverpool។ មានកីឡាករសរុបចំនួន ១០រូបកំពុងលេងនៅ Premier League ដែលលោក Santos កោះហៅចូលជម្រើសជាតិលើកនេះ។
ក្រៅពីកីឡាករដែលបានរៀបរាប់ខាងលើ ក្នុងនោះក៏មានកីឡាករដូចជា Joao Felix (Atletico Madrid), Renato Sanches (Lille) និង Nelson Semedo, Ruben Neves និង Joao Moutinho ពីក្លឹប Wolves…។
បញ្ចីកីឡាករត្រូវកោះហៅចូលរួមក្នុងវគ្គជម្រុះ World Cup 2022៖
អ្នកចាំទី: Anthony Lopes (Olympique Lyon), Diogo Costa (FC Porto), Rui Patrício (AS Roma).
ខ្សែការពារ: João Cancelo, Rúben Dias (Manchester City), Nélson Semedo (Wolves), Diogo Dalot (Man United), Nuno Mendes (PSG), José Fonte (Lille OSC), Pepe (FC Porto).
ខ្សែបម្រើ: Danilo Pereira (PSG), João Palhinha, Matheus Nunes (Sporting Lisbon), William Carvalho (Real Betis), João Moutinho, Rúben Neves (Wolves), Bruno Fernandes (Man United), João Mário (Benfica), Renato Sanches (Lille OSC).
ខ្សែប្រយុទ្ធ: Bernardo Silva (Man City), Rafa Silva (SL Benfica), João Félix (Atlético Madrid), André Silva (RB Leipzig), Cristiano Ronaldo (Man United), Diogo Jota (Liverpool FC), Rafael Leão (AC Milan).