Premier League គ្រោងនឹងបើកប្រកួតវិញ នៅថ្ងៃទី១៧ ខែមិថុនាខាងមុខ ខណៈលីគ Serie A នឹងវិលមកវិញនៅថ្ងៃទី…

0
656

នាយកប្រតិបត្តិនៃក្របខណ្ឌ Premier League លោក Richard Masters បានបញ្ជាក់ថា ការប្រកួតបាល់ទាត់ លីគកំពូលអង់គ្លេស គ្រោងនឹងដំណើរការឡើងវិញនៅថ្ងៃទី១៧ ខែមិថុនា ខាងមុខ ខណៈជំនួបបើកឆាក គឺការប្រកួត រវាងក្រុមមេឃខៀវ Manchester City ទល់នឹងក្រុមកាំភ្លើងធំ Arsenal ។

យ៉ាងណាក៏ដោយ ទាក់ទិនទៅនឹងរឿងខាងលើ លោក Richard បាននិយាយលម្អិតយ៉ាងដូច្នេះថា៖

ថ្ងៃនេះ ពួកយើងបានធ្វើការព្រមព្រៀងគ្នាជាបណ្ដោះអាសន្ន ពាក់ព័ន្ធទៅនឹងការបន្ត ការប្រកួតក្របខណ្ឌ​ Premier League នៅថ្ងៃពុធ ទី១៧ ខែមិថុនា។ ប៉ុន្តែកាលបរិច្ឆេទនេះ មិនទាន់អាចកំណត់យក១០០ភាគរយនៅឡើយទេ លុះត្រាណាពួកយើងបានបំពេញនូវរាល់តម្រូវការសុវត្ថិភាពទាំងអស់សិន ពីព្រោះសុខភាពនិងសុខុមាលភាពរបស់អ្នកចូលរួមទាំងអស់ គឺជាអ្វីដែលពួកយើងត្រូវគិតមុនគេ។ ហើយរឿដែលគួរឱ្យស្តាយនោះ គឺការប្រកួតនឹងត្រូវធ្វើឡើងដោយគ្មានអ្នកគាំទ្រនៅក្នុងកីឡដ្ឋាន ប៉ុន្តែយើងមានដំណោះស្រាយដ៏រីករាយមួយ គឺអ្នកគាំទ្រអា​ចទស្សនាការប្រកួត ដែលនៅសេសសល់ទាំងអស់ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនៅផ្ទះបាន។

ដោយឡែក បើយោងតាមរបាយការណ៍របស់កាសែត Sky Sports ក្របខណ្ឌអ៊ីតាលី Serie A បានសម្រចជាផ្លូវការថា នឹងបន្តសកម្មភាពប្រកួតឡើងវិញ នាខែមិថុនាដូចគ្នា នៅថ្ងៃសៅរ៍ ទី២០៕