Liverpool ត្រូវបានសន្យាពីប្រធានលីគឲ្យធ្វើពិធីអបអរលើកពានក្នុងកីឡដ្ឋាន ប៉ុន្តែត្រូវបិទទ្វារមិនឲ្យមានអ្នកគាំទ្រចូលរួមឡើយ។
ក្រុមរបស់លោក Jurgen Klopp ត្រូវការឈ្នះតែ២ប្រកួតទៀតប៉ុណ្ណោះសម្រាប់៩ប្រកួតដែលនៅសល់ ពេលដែល PL គ្រោងត្រឡប់មកវិញនៅខែក្រោយ ដើម្បីលើកពានជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩០។
ប្រធានរបស់ Premier League លោក Richard Masters បាននិយាយថា ម្ចាស់ជើងឯកថ្មីនឹងធ្វើការរៀបចំពិធីលើកពានតាមទំនៀមទម្លាប់ ដើម្បីឲ្យពួកគេបានអបអរ។ “ប្រសិនបើគ្រប់យ៉ាងអាចទៅរួច ប្រាកដណាស់គឺអាចរៀបចំកម្មវិធីបានហើយពួកគេអាចកាន់ពានអបអរបាន។ ពួកយើងនឹងមានការរៀបចំពិធីដើម្បីផ្ដល់អនុស្សាវរីយ៍ដល់កីឡាករនិងបុគ្គលចំពោះការប្រឹងប្រែងរបស់ពួកគេ”។ សម្ដីលោក Richard។
ការត្រលប់មកលេងសាជាថ្មីនៃលីគកំពុងបន្តក្នុងភាពស្រពិចស្រពិល ក្រោយដំណឹងចុងក្រោយកីឡាករម្នាក់, បុគ្គលិក២នាក់, និងជំនួយការគ្រូបង្វឹកមកពីក្លឹប Watford និង Burnley ស្ថិតនៅក្នុងចំណោមមនុស្ស៦នាក់ដែលធ្វើតេស្តរកឃើញមេរោគកូវីដ-១៩៕