ក្លិបយក្សបារាំង Paris Saint Germain កំពុងសម្លឹងរកមើលលទ្ធភាពផ្ទេរនៅរដូវក្តៅនេះសម្រាប់ កីឡាករ ព្យែរ អេមឺរិក អូបាម៉េយ៉ាំង (Pierre Emerick Aubameyang) ខណៈពេលពួកគេកំពុង ថ្លឹងថ្លែងពីកញ្ចប់ទឹកប្រាក់ដើម្បីនាំយកខ្សែប្រយុទ្ធក្លិបអាសេណល( Arsenal) រូបនេះ។
អូបាម៉េយ៉ាំង បានក្លាយជាតារាឆ្នើមនៅតំបន់ប្រយុទ្ធសម្រាប់ក្រុម Arsenal ចាប់តាំងពីមកចូលរួម ជាមួយក្លឹបនេះកាលពីឆ្នាំ២០១៨ ដោយរកបាន៦១គ្រាប់ក្នុងការបង្ហាញមុខ៩៧លើក។
ប៉ុន្តែខ្សែប្រយុទ្ធរូបនេះមិនទាន់ចង់បន្តកិច្ចសន្យាថ្មីជាមួយក្លិបនេះនៅឡើយទេហើយអាចនឹងផ្ទេរ ក្នុងតម្លៃធូរថ្លៃនៅដំណាច់រដូវកាលដោយសារតែកីឡាកររូបនេះនៅសល់កិច្ចសន្យាត្រឹមតែមួយឆ្នាំ ទៀតប៉ុណ្ណោះ។
ស្ថានភាពរបស់កីឡាកររូបនេះបានទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹបPSG កាន់តែខ្លាំងឡើង ហើយដែលក្លឹបនេះជឿថា ពួកគេអាចផ្ទេរកីឡាករវ័យ៣០ឆ្នាំរូបនេះក្នុងតម្លៃចន្លោះពី៣៦លាន ផោនទៅ៤៥លានផោននៅរដូវក្តៅ។
ខ្សែប្រយុទ្ធរូបនេះទំនងជាអាទិភាពមួយសម្រាប់ក្លឹបជើងឯកបារាំងនេះ ដោយពួកគេចង់ស្វែង រកកីឡាករម្នាក់មកជំនួសតំណែងកីឡាករ ម៉ាវរ៉ូ អ៊ីកាឌី (Mauro Icardi) ៕