គ្រូបង្វឹកក្រុម​បា​សេ​ឡូ​ណា៖ បើ​ពួកគេ​មានការជឿជាក់​ ពួកគេ​នឹង​ឈ្នះ​ពាន​

0
620

លោក គី​កេ សេ​ទាន (Quique Setien) បានការ​ពារ​យុទ្ធសាស្ត្រ​របស់លោក បន្ទាប់ពី​កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) សម្តែង​ការព្រួយបារម្ភ​ចំពោះ​ក្តី​សង្ឃឹមលើ​កពាន​ជើង ឯក​ឆេ​ម​ពាន​លី​ករ​បស់​ក្លិប​បា​សេ​ឡូ​ណា​( Barcelona) ។​
​ ​
​ពាក្យសម្តី​របស់ ម៉េ​ស​ស៊ី ដាក់​ទម្ងន់​បន្ថែម​លើ​ក្រុម Barcelona ជាពិសេស​កីឡាករ​ឆ្នើម​នៅ ពហុ​កីឡដ្ឋាន Nou Camp រូបនេះ​បានបង្ហាញ​ការយល់ឃើញ​ពី​បញ្ហា​របស់​ក្លឹប​នៅ​រដូវ​កាល​នេះ ច្រើនជាង​ពេលណាៗ​ទាំងអស់ បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ​ប្រធាន​បច្ចេកទេស អេ​រិ​ក អា​ប៊ី​ដាល (Eric Abidal) នៅ​រដូវ​កាល​នេះ​។​


​ ​
​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​និយាយថា “​វា​មិនអាច​ទៅរួច​ទេ​ដែលថា Barcelona នឹង​លើក​ពាន​បើ​មើល​លើ​អ្វីដែល​យើង​កំពុង​លេង​។ ទស្សន​របស់ខ្ញុំ​គឺ​ផ្អែកលើ​ការពិត​ដែលថា ខ្ញុំ​មានសំណាង​ដែល​បាន​លេង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​រៀងរាល់ឆ្នាំ​”​។​
​ ​
​លោក សេ​ធាន បាន​ចូល​ជំនួស​តំណែង​របស់លោក អឺ​ណេ​ស្តូ វ៉ាល​វើដ (Ernesto Valverde) កាលពី​ខែមករា ហើយ​ក្រុម Barcelona ឡើង​មកឈរ​នៅលើ​កំពូល​តារាង​ក្របខ័ណ្ឌ La Liga បន្ទាប់ពី​ពួកគេ​ប្រកួត​ស្មើ​១-១ ជាមួយ​ក្រុម ណា​ប៉ូ​លី នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​បើទោះបី​ជាមាន​ភាពស្ទាក់ស្ទើ​រ​បែបនេះ ក៏​លោក សេ​ទាន បាន​គាំទ្រ​ទម្រង់​លេង​របស់​ក្លិប Barcelona ក្នុង​ការលើក​ពាន​ឆេ​ម​ពាន​លី​ក​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៥ និង​ដើម្បី​បញ្ចប់ ការគ្រប់គ្រង​របស់​ក្រុម​រៀល​ម៉ា​ឌ្រី​ត នៅ​ក្របខ័ណ្ឌ​កំពូល​នេះ​៕