PSG នឹងដាក់សំណើលក់ Neymar ឲ្យក្លិប Man City និង Man United

0
724

មួយរយៈចុងក្រោយ មានដំណឹងចរចាមអារ៉ាមជាច្រើនថាកីឡាករជម្រើសជាតិប្រេស៊ីល Neymar អាចនឹងចាកចេញពី Paris Saint-Germain ទៅចូលរួមនឹងក្លិបយក្សនៅ La Liga គឺក្លិប Barcelona និង Real Madrid ។ ប៉ុន្តែថ្មីៗនេះក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថាបានដកខ្លួនចេញហើយ ខណៈពេលដែលក្លិប Barca ដែលជាក្លិបចាស់របស់ Neymar នោះក៏កំពុងតែជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរផងដែរ។

ដោយសារតែមូលហេតុនេះហើយបានជាក្លិប PSG បង្វែរទិសដៅទៅរកក្លិបនៅ Premier League វិញដើម្បីដាក់សំណើលក់ Neymar ជាក់ស្តែងគឺក្លិប Manchester City និង Manchester United ជាក្លិបដែលអាចនឹងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទិញតារាវ័យ២៨ឆ្នាំរូបនេះ។

PSG នឹងលក់ Neymar ចេញបើសិនជាក្លិបទាំងពីរនោះ ហ៊ានឲ្យដល់តម្លៃដែលក្លិបរំពឹងទុក។ គួរឲ្យដឹងដែរថាបើទោះជានៅក្រោមស្រមោលរបស់កីឡាករវ័យក្មេង Kylian Mbappe ក៏ពិតមែន ប៉ុន្តែ Neymar នៅតែបង្ហាញទម្រង់លេងបានល្អនៅរដូវកាលនេះ ដោយរកបាន១៨គ្រាប់ក្នុង២២ប្រកួតឲ្យក្លិប៕