យោងតាមគេហទំព័រ Goal បានអោយដឹងថាថ្មីៗនេះ ប្រធានផ្នែកកីឡារបស់ PSG លោក Leonardo បានបញ្ជាក់ថាក្លឹបអ្នកមានបារាំងបានចាប់ផ្តើមដំណើរការចរចារទៅលើការបន្តកុងត្រាថ្មីជាមួយកំពូលតារាឆ្នើម ២ រូបគឺ Neymar និង Mbappe ។
កាលពីមុនមានការប៉ាន់ស្មានជាច្រើនអំពីអនាគតរបស់ Neymar និង Mbappe ដោយភាគច្រើនការប៉ានស្មានទាំងនោះថាខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធទាំងពីររូបនេះ នឹងចាកចេញពីក្រុម PSG នៅរដូវក្តៅខាងមុខនេះ នៅពេលក្រុមអនុវត្តគោលការណ៍នៃតុល្យភាពហិរញ្ញវត្ថុបន្ទាប់ពីផលប៉ះពាល់នៃរោគរាតត្បាត កូវីដ១៩ ។